CamNews

CIA បញ្ចេញ​ឯកសារ​អំពី UFO អំឡុងពី​ឆ្នាំ ១៩៥០ ដល់ ១៩៦០

ទីភ្នាក់​ងារ​ស៊ើបការ​សម្ងាត់​មជ្ឈឹម​របស់​អាមេរិក បាន​បញ្ចេញ​ឯក​សារ​ដែល​អះអាង​ថា ឧបករណ៍​
ហោះ​មិន​ស្គាល់​អត្ត​សញ្ញាណ ឬ​ហៅ​ថា UFO នៅ​ក្នុង​ចន្លោះ​ឆ្នាំ ១៩៥០-១៩៦០ តាម​ពិត​ វា​គ្រាន់​
តែ​ជា​យន្ដ​ហោះ​ស៊ើបការ​តែ​ប៉ុណ្ណោះ។

ទំព័រ RT បាន​ឱ្យ​ដឹង​ថា CIA បាន​បញ្ចេញ​ឯក​សារ​ខាង​លើ​នេះ នៅ​លើ​ទំព័រ​ Twitter កាល​ពី​ថ្ងៃ​ទី
២៩​ធ្នូ ឆ្នាំ ២០១៤​ ដោយ​ទទួល​ស្គាល់​ថា បណ្ដា​កម្មវិធី​ស៊ើប​ការ​ពី​លើ​អាកាស គឺ​មាន​គោល​ដៅ​
សម្ងាត់​។ ពាក់​កណ្ដាល ​ក្នុង​ចំណោម​ករណី​ដែល​ត្រូវ​បាន​គេ​យល់​ថា បាន​ឃើញ UFO ក្នុង​បណ្ដា​
ឆ្នាំ ចាប់​ពី ១៩៥០ ទៅ ១៩៦០ គឺ​ជា​គ្រាន់​តែ​ជា​យន្ដ​ហោះ​។

ឯក​សារ​ដែល​​មាន​ ២៧២​ទំព័រ​របស់ CIA នេះ រៀប​រាប់​ថា វា​ជា​បេសក​កម្ម​ស៊ើបការ ពី​លើ​កម្ពស់
ជាង ១៨.០០០​ម៉ែត្រ​។ IB  Times ដក​ស្រង់​របាយ​ការណ៍​ឆ្នាំ ១៩៩៨ ឱ្យ​ដឹង​ថា ៖ “កម្ពស់​សាក
​ល្បង​របស់​កម្មវិធី U2 បាន​បង្ក​ឱ្យ​មាន​ករណី​មើល​ឃើញ​ UFO កាន់​តែ​ច្រើន នៅ​លើ​អាកាស”។

CIA អះអាង​ថា UFO គឺ​ជា​យន្ដ​ហោះ​ស៊ើបការ​សម្ងាត់

យោងតាម​ CIA បណ្ដា​របាយ​ការណ៍​ដែល​និយាយ​ថា បាន​ឃើញ UFO ក្នុង​អំឡុង​ពេល​នោះ គឺ​
ត្រូវ​បាន​លើក​ឡើង​ដោយ​ក្រុម​អ្នក​បើក​បរ​យន្ដ​ហោះ​ពាណិជ្ជ​កម្ម​។ ពួកគេ​គឺ​ជា​អ្នក​ប្រទះ​ឃើញ
យន្ដ​ហោះ U2 នៅ​លើ​ទី​ខ្ពស់ជាង បើ​ធៀប​នឹង​យន្ដ​ហោះ​របស់​ពួក​គេ​ដែល​កំពុង​ហោះ​ហើរ​។ ស្លាប
​ពណ៌​ប្រាក់​របស់យន្ដ​ហោះ U2 បាន​ជះ​ពន្លឺ​ពី​ព្រះ​អាទិត្យ ដែល​បង្កើ​ត​បាន​ជា​ឧបករណ៍​ហោះ​មួយ
ដែល​ហាក់​ស្ថិត​ក្នុង​សភាព​ឆេះ នៅ​ចំពោះ​មុខ​អ្នក​បើក​បរ​យន្ដ​ហោះ​។

របាយការណ៍​របស់ CIA បន្ត​ថា “នៅ​ជំនាន់​នោះ មិន​មាន​នរណា​ជឿ​ថា យន្ដ​ហោះ​ដែល​មាន​
មនុស្ស​បើក អាច​ហោះ​ឡើង​ដល់​កម្ពស់ជាង ១៨.០០០​ម៉ែត្រ​នោះ​ទេ។ ដូច្នេះ មនុស្ស​ជា​ច្រើន
​យល់​ថា វា​ជា​ UFO ឬ​យាន​អវកាស​របស់​មនុស្ស​ពិភព​ផ្សេង”។

ថ្វី​បើ​មាន​ការ​ប្រកាស​ដូច​ខាង​លើ ប៉ុន្ដែ មក​ដល់​ពេល​នេះ មាន​មនុស្ស​ជា​ច្រើន នៅ​តែ​ប្រទះ​
ឃើញ UFO ដែល​មាន​រាង​ដូច​ថាស

ចំណែក​ទំព័រ​សារ​ព័ត៌មាន​របស់​ក្រិក Parapolitika ក៏​បាន​ចុះ​ផ្សាយ​អំពី​បញ្ហា​ខាង​លើ​នេះ ហើយ​បាន​
លើក​ឡើង​ថា យន្ដ​ហោះ​ស៊ើបការ​សម្ងាត់​អាមេរិក ធ្លាប់​បាន​ហោះ​ហើរ​នៅ​លើ​អាកាស​របស់​រុស្ស៊ី។
ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​នេះ ថែម​ទាំងយក​បណ្ដា​​រូប​ថត ស្ដី​អំពី​យន្ដ​ហោះ​សម្ងាត់​របស់​អាមេរិក​ មក​
ចុះ​ផ្សាយ​ផងដែរ​។

យ៉ាង​ណា​ក៏​ដោយ បើ​យោង​តាម​កំណត់​ត្រា​របស់​បណ្ដា​អង្គ​ភាព​ស្រាវ​ជ្រាវ គេ​បាន​មើល​ឃើញ​
UFO រាប់​ពាន់​លើក ក្នុង​មួយ​ឆ្នាំ​ៗ។ បើ​ទោះ​មិន​ទាន់​ត្រូវ​បាន​បក​ស្រាយ​ដោយ​វិទ្យា​សាស្ដ្រ UFO
នៅ​តែ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក កំពុង​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ ស្រប​ពេល​ដែល​មាន​
មនុស្ស​កាន់​តែ​ច្រើន បាន​អះអាង​ថា បាន​ប្រទះ​ឃើញ​ UFO ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ RT/Newsweek