ភ្នំពេញ៖ នេះមិនមែន ទើបតែជាលើកទី១ទេ ដែលតារាសម្តែងស្រី វ័យក្មេង កញ្ញា អេណា អ៊ីគីតា ស្លៀកពាក់ខើចខ្លី បញ្ចេញសាច់គល់ភ្លៅ រន្ធផ្ចិត និងដើមទ្រូង រួចថតរូបយកមកបង្ហោះ បង្អួតគេឯង ក្នុងទំព័រសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន ទាមទារការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជន ដោយមិនខ្លាចការរិះគន់អ្វីបន្តិចសោះ។

តារាសម្តែងជើងថ្មី អេណា អ៊ីគីតា មួយរយៈចុងក្រោយនេះ ត្រូវបានគេមើលឃើញថា នាងឧស្សាហ៍ បង្ហោះរូបថត ស្ដែងពីសកម្មភាពរបស់ខ្លួន នៅលើបណ្តាញ ទំនាក់ទំនង សង្គម Facebook ។ ក្នុងនោះភាគច្រើន ជារូប ដែលបង្ហាញពីភាពសិចស៊ី បញ្ចេញសាច់ដងខ្លួន ទាក់ទាញក្រសែ ភ្នែកបុរសៗ ឲ្យសម្លឹងមើលសម្រស់ ស្បែករបស់នាង មិនដាក់ភ្នែក ពោលគឺសិចស៊ីផ្ដាំចាស់តែម្ដង។

តារាសម្តែង នាង អេណា អ៊ីគីតា មុននេះ ក៏ធ្លាប់ទទួលរង នូវពាក្យរិះគន់ខ្លះៗមកហើយ ជុំវិញការស្លៀកពាក់ បង្ហាញឈុត បែបសិចស៊ី បង្ហោះនៅលើ Facebook របស់នាង។ ប៉ុន្តែការរិះគន់ ទាំងអស់នោះ មិនបានធ្វើឲ្យស្រីស្រស់រូបនេះ ខា្លចរអា និងមានការប្រុងប្រយ័ត្ន ចំពោះការស្លៀកពាក់នោះទេ ។ ផ្ទុយទៅវិញ ថ្មីៗនេះនាងបែរជាផ្គើនបង្ហោះ រូបថតសិចស៊ីថ្មីៗ ជាហូហែរថែមទៀត នៅលើបណ្តាញ ទំនាក់ទំនង សង្គម Facebook ធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើល។

តារាសម្តែង កំពុងតែចាប់ផ្តើម មានប្រជាប្រិយភាព អេណា អ៊ីគីតា ហាក់មានយីអ៊ុនខ្ពស់គួរសម ដោយមួយរយៈ ពេលចុងក្រោយនេះ នាងឧស្សាហ៍ចេញ មុខច្រើន ក្នុងការសម្តែង។ ប៉ុន្តែទន្ទឹមនឹងនេះ នាងក៏បានទទួលរងការរិះគន់ជាប់ៗគ្នា មិនដាច់ ចំពោះការស្លៀកពាក់ មិនប្រមាណខ្លួន ចូលចិត្តតុបតែងខ្លួន បញ្ចេញចង្អូរដើមទ្រូង ខើចលើខើចក្រោម ស្ទើរតែភ្លេចប្រពៃណីខ្មែរដ៏ផូរផង់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល