CamNews

លោក យិន ចាន់ទី មេបញ្ជាការ រងវរៈការពារ ព្រំដែន លេខ១០៣ ត្រូវបានគេខ្សឹបថា ជាអ្នកកាងឈើ ទៅវៀតណាម

មណ្ឌលគិរី ៖ តាមប្រភពព័ត៌មាន ត្រូវបានទំលាយ ឲ្យដឹងថា មានមន្រ្តីយោធាម្នាក់ មានតួនាទី ជាមេបញ្ជាការ រងវរៈការពារព្រំដែនលេខ១០៣ ឈ្មោះ យិន ចាន់ទី ចំណុះតំបន់ប្រតិ្តបតិការសឹករង មណ្ឌលគិរី តាំងពី ពេលមេបញ្ជាការរង វរៈខាងលើ ប្រកាសតែងតាំង ឲ្យកាន់តំណែងខាងលើនេះ ត្រូវបានគេមើលឃើញថា នៅតាមបន្ទាត់ព្រំដែន រួមមានស្រុកកោះញែក ស្រុកពេជ្រាដា ស្រុកកែវសីមា មានកើតបទល្មើសព្រៃឈើ ខុសច្បាប់ចូលប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យ។

បើតាមការបង្ហើបប្រាប់ពី មន្រ្តីយោធា សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោក យិន ចាន់ទី ជា មេបញ្ជាការរង រូបនេះ គឺជាមេខ្លោងធំបំផុត ក្នុងការនាំឈើចេញឆ្លងដែនហើយ បុគ្គលរូបនេះ គឺជាអ្នក ទទួលប្រាក់ផ្ទាល់ពីក្រុម ហ៊ុន វៀតណាម ក្នុងទឹកប្រាក់រាប់រយលានដុង ស៊ីដាច់កូនចៅ ធ្វើមានធ្វើបាន តែខ្លួនឯង ។

ប្រភពបានបន្តថា បុគ្គលរូបនេះ បន្ទាប់ពីរូបគេបានកាន់តំណែង ជាមេបញ្ជាការរងវរៈការពារព្រំដែន លេខ១០៣នេះ ធ្លាប់មានរឿងអាស្រូវច្រើនដូច ជាមេបញ្ជាការ តំបន់ប្រត្តិបតិការសឹករង ខេត្តក៍ដូចជា ថ្នាក់លើមកបញ្ឈរជើងមួយរយៈ បន្ទាប់មកមានសេចក្តីរាយការណ៍ ចុងក្រោយថា លោក យិន ចាន់ទី បានទៅអោបជើងអោបដៃ លោកឧត្តមសេនីយ៍ទោ ខ្លូត សំខាន់ រងភូមិភាគ ១ទទួលទិសតំបន់ប្រត្តិបតិការ សឹករងខេត្តមណ្ឌលគិរីដូច្នេះ យិន ចាន់ទី ត្រូវបានទៅកាន់កន្លែងខ្លាញ់នោះវិញ ពេលទៅកាន់បាន មួយរយៈខ្លី ក៍ស្រាប់តែមានបទល្មើសព្រៃឈើ នៅតាមបន្ទាត់ព្រំដែន ខាងលើនោះយ៉ាងគគ្រឹកគ គ្រេងទៀតតែម្តងទៅ ។

យ៉ាងណាក៏មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺពី លោកយិន ចាន់ទី បានទេ ជុំវិញការចោទប្រកាន់ ខាងលើនេះ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥នេះ  ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល