ភ្នំពេញ៖ តារាចម្រៀង របស់ផលិតកម្មភ្លេងរីខត កញ្ញា គៀត សុវណ្ណាឡាង ក្រោយពីនាងបានបញ្ចប់អាជីពជាតារាសម្តែង មកស្រវ៉ាអាជីពថ្មី ជាតារាចម្រៀងមក គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាងមានការធ្លាក់ចុះ មិនសូវលេចធ្លោខ្លាំងនោះទេ រហូតធ្វើឲ្យទស្សនិកជនស្ទើរតែភ្លេចមុខនាងបាត់ទៅហើយ។ ទន្ទឹមជាមួយគ្នានោះ ក៏មានព័ត៌មាន ចចាមអារ៉ាមតៗគ្នាថា នាងមានភាពចម្រូងចម្រាស ជាមួយខាងផលិតកម្មរហូតស្ទើរតែដកខ្លួនចេញ ពីអាជីពជាតារាចម្រៀងទៀតផង ។ ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ ត្រូវបានម្ចាស់សាម៉ីខ្លួននាង គៀត សុវណ្ណាឡាង ចេញមុខបដិសេធថា នាងមិនបានទទួលរងគំនាប ពីខាងផលិតកម្មឡើយ គ្រប់យ៉ាងដណ្តើរការទៅ ដោយរលូនគ្មានបញ្ហាអ្វីនោះទេ ។

ជួបសម្ភាសន៍ជាមួយគេហទំព័រ LookingTODAY ដោយផ្ទាល់ កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងកូនកាត់ចិន កញ្ញា គៀត សុវណ្ណាឡាង បានប្រាប់ឲ្យដឹងថា នាងនិងខាងផលិតកម្ម មិនដែលមានបញ្ហាល្អក់កករ ជាមួយគ្នាឡើយ គ្រាន់តែពេលដែលនាងចូលច្រៀងនោះ នាងបានឈប់សម្រាក ប្រហែលជា២ឆ្នាំ ហេតុនេះហើយ ទើបធ្វើឲ្យទស្សនិកជន មានការយល់ច្រឡំថា កាលដែលនាងបាត់មុខពីការច្រៀង ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យនាងមានការយល់ច្រឡំ និងគិតថា នាងមានជម្លោះជាមួយនិងភាពមិនចុះសម្រុងគ្នា បែបនេះតែម្តងទៅ ។

តារាស្រីវ័យក្មេងរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «សម្រាប់ព័ត៌មាននោះ មិនពិតទេ ខ្ញុំនៅតែច្រៀងនៅផលិតកម្ម ភ្លេងរីខត ដដែល ហើយខ្ញុំសុំបដិសេធព័ត៌មាន គ្រប់យ៉ាង ដែលលេចឮ នាពេលកន្លងមក ហើយខ្ញុំជឿជាក់ថា ក្រោយពីខ្ញុំបកស្រាយហើយ នឹងលែងមានការយល់ច្រឡំតទៅទៀត..ខ្ញុំនិងផលិតកម្ម មិនដែលមានបញ្ហានឹងគ្នាទេ ការបំបិទសិទ្ធិសេរីភាព ក៏អត់មានដែរ ខ្ញុំចង់ធ្វើរឿងអ្វីមួយ គ្រាន់តែពិភាក្សាគ្នាគឺរួចជាស្រេច អត់ដូចការលើកឡើងថា ខ្ញុំរកាំរកូសអ្វីនោះទេ..»។

ទន្ទឹមជាមួយគ្នានោះ តារាស្រីសាច់សខ្ចី គៀត សុវណ្ណាឡាង ក៏បានត្អូញត្អែរថា ការច្រៀងវាពិតជាលំបាកខ្លាំង សម្រាប់នាង គឺខុសពីការសម្តែង ព្រោះថាការសម្តែង គឺជាទេពកោសល្យ តាំងពីដើមមក ។ ម្យ៉ាងការសម្តែង គឺធ្វើឲ្យនាងមានសន្ទុះកេរ្តិ៍ឈ្មោះ កើនឡើងខ្លាំង ជាងការច្រៀងផងដែរ ហើយអ្នកដឹកនាំរឿងក៏មិនហ៊ានទាក់ទងនាងដែរ ព្រោះគិតថា នាងបោះបង់ចោល ប៉ុន្តែពេលនេះ នាងអាចមានពេលគ្រប់គ្រាន់ក្នុងការសម្ដែង វិញហើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល