ចាប់តាំងតែពីតារាចំរៀង Rock ម្នាក់រៀបអពាហ៍ពិពាហ៍ ជាមួយនិងស្វាមីថ្មីរបស់នាងរួចមក
យើងសង្កេតឃើញថា ជីវិតនាងកាន់តែស្រស់ថ្លា និងសប្បាយជាងមុនទៅទៀត ។ ជាមួយ
និងភាពជោគជ័យរបស់បទ " Here's To Never Growing Up " និង " Rock N Roll " រួចមក
នាងចាប់ផ្តើមចេញបទថ្មីមួយទៀតហើយ ។

បទថ្មីរបស់នាងនេះ មានចំណងជើងថា " Let Me Go " គឺជាបទដែលចូលរួមនិពន្ធនិងច្រៀង
ដោយស្វាមីរបស់នាងផ្ទាល់តែម្តងគឺ Chad Kroeger ដែលជាសមាជិករបស់ក្រុម Nickelback ។
បន្ទាប់ពីចេញបទនេះផងដែរ នាងនិងស្វាមីបានផ្តល់បទសំភាសន៍ដល់ MTV ផងដែរ ដោយ
បាននិយាយថា បទនេះគឺចេញពីអារម្មណ៍របស់គេទាំង ២ តែម្តង ហើយនាងសប្បាយចិត្តណាស់
ដែលបានរៀបការជាមួយ Chad គ្រប់ពេលវេលាពួកគេនៅជាមួយគ្នា តែងតែធ្វើអោយនាងនឹក
ឃើញអំពីការនិពន្ធបទថ្មី ដោយមិនចេះនឿយហត់ ។ អញ្ចឹងចូលរួមស្តាប់ទាំងអស់គ្នាទៅមើលថា
ផ្អែមល្ហែមយ៉ាងណា ៕

<object width="470" height="370" data="http://www.youtube.com/v/TA-uT1jE4O4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/TA-uT1jE4O4&rel=1" /></object>

ដោយ ៖ លីលី
ប្រភព ៖ eonline