ភ្នំពេញ៖ តាមរយៈហ្វេសប៊ុក របស់លោក យ៉ែម បុញ្ញឬទ្ធ ប្រធានគណៈកម្មការ ទី៧នៃរដ្ឋសភា ក្រុមហ៊ុន NAGA World ចាប់ផ្ដើមរុះរើសំណង់ នៅក្នុងទីតាំងវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យបណ្ដើៗហើយ បន្ទាប់ ពីមានការសួរនាំ របស់គណៈកម្មការទី៧ នៃរដ្ឋសភា ជាមួយនឹងរដ្ឋមន្រ្តី ក្រសួងធម្មការ និងសាស នា កាលពីកន្លងមក ។

ក្នុងវីដេអូក្លីបដែលបានបង្ហោះក្នុងទំព័រហ្វេសប៊ុក របស់ លោក យ៉ែម បុញ្ញឬទ្ធ នៅថ្ងៃទី៣០ខែតុលាឆ្នាំ ២០១៤នេះ លោក យ៉ែម បុញ្ញឬទ្ធ បានសសេរសំណេរ ដោយខ្លីថា " ក្រោយការសួរនាំរបស់ គណៈ កម្មការទី៧នៃរដ្ឋសភា ជាមួយនឹងរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ទាក់ទងនឹង "វិទ្យាស្ថាន ពុទ្ធ សាសនបណ្ឌិត្យ" និងក្រោមការ តាមដាន យ៉ាងយកចិត្តទុកដាក់ ពីប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃ និង អ្នកតំណាងរាស្រ្ត ថ្ងៃនេះយើងឃើញលទ្ធផល ជាបណ្តើរៗនៃការរុះរើអគារដែករបស់ NAGA World ដែលបានសាងសង់ នៅក្នុងទីតាំងវិទ្យាស្ថាន ពុទ្ធសាសន បណ្ឌិត្យ "។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនឹងព្យាយាមទាក់ទងសុំការបំភ្លឺបន្ថែមពី លោក យ៉ែម បុញ្ញឬទ្ធ ពាក់ព័ន្ធបញ្ហានេះ នៅពេលបន្តិចទៀត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល