ភ្នំពេញ៖ ឃាតករលើដងវិថីឥតក្តីមេត្តា បានឆក់យក ជីវិតបុរសម្នាក់ ដែលនឹងត្រូវចូលរោងការ នៅខែ ក្រោយ ឲ្យឃ្លាតឆ្ងាយពីគូជីវិតដ៏ស្រស់ស្អាត និងក្មេងខ្ចីជាទីស្រឡាញ់ របស់ខ្លួន។ ជាមួយនឹងគ្រោះ អកុសលផ្តាច់ជីវិតបុរសអភ័ព្វរូបនេះ នារីជាគូរ ដណ្តឹង បានរៀបរាប់នូវប្រយោគសោកស្តាយ និងស្រ ណោះអាឡោះអាល័យចំពោះគូរដណ្តឹង របស់ខ្លួនយ៉ាង សោកសង្រេង។

បុរសដែលត្រូវរៀបការនៅខែក្រោយ ថៃ ភក្តី អាយុជាង ២០ឆ្នាំ បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ ត្រូវរថយន្ត ដឹកខ្សាច់ របស់ដេប៉ូនីហេង លក់គ្រឿងសំណង់ និងលក់ខ្សាច់ បុក និងកិនស្លាប់ កាលពី វេលាម៉ោង ២និង៤០នាទី រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅខាងជើងសាលាបឋម សិក្សាទួល គោក សង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក។

ជាមួយនឹងគ្រោះថ្នាក់ចរាចរផ្តាច់ជីវិតគូរដណ្តឹងជាទីស្រឡាញ់របស់ខ្លួននេះ កញ្ញា ពឹង បញ្ហារី បានថ្លែង រៀបរាប់ នូវក្តីវិប្បយោគស្រណោះអាឡោះអាល័យបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុកថា «មនុស្ស ស្រឡាញ់គ្នាសុខៗ ក៏យកគាត់ចេញពីខ្ញុំ ហេតុអី គេ ខុសអីសងគេឲ្យខ្ញុំវិញ មកនៅសល់តែ១ខែទៀត យើងបានរស់នៅ ១គ្នា១ជីវិត ហើយ ហេតុអីបងទៅចោលអូន? បងប្រាប់អូនហើយថា ស្រឡាញ់អូន ហើយ មិនឲ្យអ្នកណាធ្វើបាបអូនទេ ហើយ ពេលនេះបងទៅបាត់ ចុះអូនត្រូវ រស់នៅបែបណា? មនុស្សអាក្រក់ច្រើនណាស់ ម៉េចមិនយកទៅ យកមនុស្ស ដែលខ្ញុំស្រឡាញ់ទៅធ្វើអី សងគេឲ្យ ខ្ញុំវិញ មក..; បងមកវិញមកអូនមិនដឹងរស់ នៅដោយគ្មានបងបានទេ មកវិញ មកបង...»។

សមត្ថកិច្ចមូលដ្ឋានបានឲ្យ ដឹងថា ជនរងគ្រោះ មានឈ្មោះ ថៃ ភក្តី អាយុជាង ២០ឆ្នាំ រស់នៅភូមិទំនប់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនរងគ្រោះ នឹងចូលរោងការនៅខែមករា ឆ្នាំ២០១៤នេះ ដោយបាន ចែកធៀបការ រួចហើយ។

ដោយឡែកអ្នកបើករថយន្ត មានឈ្មោះ នុត ណាត រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខ របរបើក រថយន្តឲ្យ ដេប៉ូលក់គ្រឿងសំណង់ និងខ្សាច់ នីហេង។

សាក្សីបាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះបើកម៉ូតូតែម្នាក់ឯង ស្រាប់តែដល់ចំណុចកើត ហេតុត្រូវ រថយន្តម៉ាកនីសាន់ របស់ដេប៉ូ នីហេង បុកនិង កិនស្លាប់តែម្តង។

បើយោងតាមពាក្យពេចន៍ ដែលបានបង្ហោះនៅបណ្តាញហ្វេសប៊ុករបស់ខ្លួន បានបង្ហាញថា ពួកគេមាន ចំណង ស្នេហាដ៏ស្អិតល្មួត ហើយធ្លាប់បានឆ្លងកាត់ឧបសគ្គ ជាមួយគ្នា ជាច្រើនថែមទៀតផង ទម្រាំបាន ឈានដល់ការភា្ជប់ ពាក្យ និងគ្រោងរៀបអាពាហ៍ពិពាហ៍នៅខែមករា ឆ្នាំ២០១៤ ខាងមុខនេះ។

ប្រយោគបញ្ជាក់ពីស្នេហាស្ម័គ្រស្មោះ ផ្អែមល្ហែម និងឆ្លងកាត់នូវឧបសគ្គជាច្រើននេះ ត្រូវបានកញ្ញា ពឹង បញ្ហារី បង្ហោះលើគេហទំព័រហ្វេសប៊ុករបស់នាង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ថា «អតីតកាលដែលធ្លាប់ឆ្លង កាត់ គឺជាពេលវេលា ដែលឈឺចាប់ ប៉ុន្តែចុងក្រោយ នៅតែបញ្ចប់រាល់ការឈឺចាប់ទាំង អស់.. បច្ចុប្បន្ន រស់នៅ ជាមួយភាពសប្បាយរីករាយ និងសុភមង្គលរៀងរាល់វិនាទី និងជារៀងរហូត ពីព្រោះមាន មនុស្សប្រុសម្នាក់ ដែលចូលមកក្នុងជីវិត ហើយផ្តល់នៅអ្វីគ្រប់យ៉ាង ដែលមិនធ្លាប់ទាំងគិតពីមុនផង.. មនុស្សល្អ ម្នាក់នេះ ជាមនុស្សដែលរស់នៅជាមួយខ្ញុំមួយជីវិត ហើយជារៀងរហូត..អគុណគ្រប់យ៉ាង
ការស្រឡាញ់ ការថែ រក្សា...មនុស្សពិសេសរបស់ខ្ញុំ គឺអ្នកហើយជាអ្នកតែម្នាក់គត់...»។

តែគួរឲ្យសោកស្តាយក្តីរំពឹង និងការស្រម៉ៃដល់ថ្ងៃក្រាបផ្ទឹម ទទួលពរជ័យយកមង្គល សេរីជីវិតសម្រាប់ រូបនាង និងជាក្តីប៉ងប្រាថ្នាសម្រាប់ស្រ្តីគ្រប់រូបនោះ ត្រូវប្រែរលាយសូន្យ ដោយសារតែឃាតកលើដងវិថី បន្សល់ឲ្យរូបនាងរស់ព្រាត់គូស្នេហ៍ស្មើជីវិតទាំងក្មេងខ្ចី។ នៅលើហ្វេសប៊ុករបស់នាង ត្រូវបានមិត្តភក្តិជា ច្រើនចូល រួមរំលែកទុក្ខ ដ៏ក្រៀមក្រំ និងសម្តែងការសោកស្តាយចំពោះ ការស្លាប់របស់លោក ថៃ ភក្តី ជាពន់ពេក៕

រូបភាពហ្វេសប៊ុក

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល