តារាក្នុងស្រុក ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានក្នុងស្រុក ដែលទើបតែបានចេញ
ផ្សាយនាប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា មកទល់នឹងពេលនេះមិនទាន់បានដឹងពី
សភាពជំងឺរបស់ពិធីការិនី ហេង ម៉ារ៉ាឌី ថាតើ នាងមានភាពល្អប្រសើរឡើងវិញ ឬកាន់តែមាន
សភាពធ្ងន់ធ្ងរនោះឡើយ ក្រោយពេលដែលតារារូបនេះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់
មន្ទីរពេទ្យនៅប្រទេសវៀតណាមដើម្បីធ្វើការសង្គ្រោះបន្ទាន់នោះ។

គួររំឭកផងដែរថា ពិធីការិនីដែលមានដើមទ្រូងធំសិចស៊ីនាង ហេង ម៉ារ៉ាឌី ត្រូវបានក្រុមគ្រួសារ
របស់នាងផ្អើលឆោឡោទាំងសើងមមើង និងដឹកភ្លាមៗទៅកាន់មន្ទីរពេទ្យមួយនៅប្រទេសវៀត
ណាមកាលពីវេលា ម៉ោងប្រមាណ ៣ ទាបភ្លឺ ថ្ងៃទី៣ ខែធ្នូ បន្ទាប់ពីអាការៈជំងឺរបស់នាងមាន
សភាពធ្ងន់ធ្ងរលើសពីសព្វមួយដង បន្ទាប់ពីនាងបានធ្លាក់ខ្លួនឈឺ អស់រយៈពេលមួយសប្តាហ៍
កន្លងមក។

លើសពីនេះទៅទៀត របាយការណ៍ដដែលបន្ថែមថា សាច់ញាតិរបស់តារារូបនេះ បានអោយ
ដឹងនៅពេលអំឡុងពេលហេង ម៉ារ៉ាឌី ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យថា ហេង ម៉ារ៉ាឌី បានធ្លាក់
ខ្លួនឈឺអស់រយៈពេលមួយសប្តាហ៍មកហើយ ដោយគ្រូពេទ្យនៅកម្ពុជាបានពិនិត្យ និងប្រាប់ឲ្យ
ដឹងថា នាងមានជំងឺរលាកក្រពះ និងស្អិតពោះវៀនកម្រិតធ្ងន់ធ្ងរ ហើយជាញឹកញយ ហេង ម៉ារ៉ា
ឌី តែងមានអាការៈចុកពោះ និងឈឺក្រពះ។បងប្អូនរបស់ពិធីការិនីអតីតកញ្ញាឯកសាប៊ូលុច្សនាង
ហេង ម៉ារ៉ាឌី បានបន្តថា ក្រោយពេលជំងឺយាយីសុខភាពរបស់នាងអស់រយៈពេលមួយអាទិត្យ
ជំងឺនេះទើបតែធ្វើទុកនាងយ៉ាងខ្លាំង កាលពីព្រឹកទាបភ្លឺថ្ងៃទី ៣ មិនអាចទ្រាំទ្របានដែលធ្វើឲ្យ
ក្រុមគ្រួសារភ័យស្លន់ស្លោរ និង បានដឹកជញ្ជូននាងទៅកាន់ពេទ្យវៀតណាមភ្លាមៗតែម្តងដើម្បី
ធ្វើការសង្គ្រោះបន្ទាន់នោះ៕

ដោយ ៖ ពិសី
ដកស្រង់អត្ថបទពី ៖ postkhmer