CamNews

ប្ដីផឹកស្រាស្រវឹង ខឹងប្រពន្ធ ស្ដីបន្ទោស ទាញកែវគប់ បែរជាត្រូវភ្នែកកូន

កណ្ដាល៖ បុរសម្នាក់ត្រូវកម្លាំង សមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីផ្ទុះហឹង្សា នៅក្នុងគ្រួសារ បណ្ដាលឲ្យកូន បង្កើតរបស់ខ្លួនរងរបួស ត្រង់ភ្នែកយ៉ាងធ្ងន់ធ្ងររួចមក ។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ ស្ថិតនៅក្នុងភូមិទួលទ្រា ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្ដាល ។

បុរសជាប្ដី និងត្រូវជាឪពុករបស់ក្មេង រងគ្រោះដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅធ្វើការអប់រំនោះមានឈ្មោះយ៉ុង អាត់ មានទីលំនៅក្នុងស្រុកភូមិកើតហេតុខាងលើ និងមានមុខរបរជាកសិករ។

តាមដំណើររឿងបានអោយដឹងថា នៅមុនពេលកើតហេតុបុរសឈ្មោះយ៉ុង អាត់បានវិលត្រឡប់ ពីក្រៅវិញស្ថិតក្នុង អាការៈស្រវឹងអួទីណួ ។ ចំណែកស្ត្រីជាប្រពន្ធ ពេលឃើញប្ដីផឹកស្រា ស្រវឹងក៏ ធ្វើការស្ដីបន្ទោសព្រោះមួយថ្ងៃៗ មិនខិតខំរកស៊ីចិញ្ចឹមប្រពន្ធកូនទេ គិតតែដើរផឹកស៊ី ហើយក៏កើត ទៅជាទំនាស់នឹងគ្នាតែ​ម្ដង ។ ខណៈនោះដោយខឹងប្រពន្ធ ស្ដីបន្ទោសក៏ទាញយកកែវ ទឹកគប់ទៅលើ ប្រពន្ធមួយទំហឹង​តែប្រពន្ធគេចផុត ក៏ទៅត្រូវកូនតូច ដែលកំពុងឈរនៅពីក្រោយ ម្ដាយ បណ្ដាលអោយត្រូវ ចំក្រោមភ្នែក បន្តិចរយៈចេញឈាមតែម្ដងទៅ ។

ក្នុងនោះគេថា បើគប់ចំគ្រាប់ភ្នែកវិញ កូនអាចប្រឈមមុខ ទៅនឹងការពិការភ្នែកជាមិនខាន។ ក្រោយបង្កហឹង្សាយ៉ាង ដូច្នេះប្រពន្ធ ក៏បានប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនប្ដី យកទៅធ្វើការអប់រំ នៅប៉ុស្ដិ៍នគរបាលឃុំព្រែកក្មេងផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល