CamNews

ព័ត៌មានបន្ថែម៖ មកដល់ម៉ោងនេះ កម្លាំងសមត្ថកិច្ច មិនទាន់រកឃើញសពក្មេងស្រី និងម៉ូតូទាំង៤គ្រឿងទេ រកឃើញ

(កណ្តាល)៖ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ នៅស្រុកល្វាឯម ខេត្តកណ្តាល រហូតមកដល់រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ បាននិងកំពុងបន្តប្រតិបត្តិការ ស្វែងរកសពក្មេងស្រីអាយុ២ឆ្នាំ និងម៉ូតូចំនួន៤គ្រឿង ដែលបានបាត់ខ្លួន និងលិចចូលទន្លេ ដោយសារហេតុការណ៍លិចទូកដ នៅក្នុងទន្លេមេគង្គក្រោម ដោយសារតែភ្លៀង លាយខ្យល់ខ្លាំងបោកបក់ទៅលើ កាលពីរសៀលម្សិលមិញ ស្ថិតនៅកំពង់ចម្លងកោះកែវជ្រោយដង ក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម។

សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ បានបណ្តាលជនរងគ្រោះ២នាក់ (ជាជីតា និងចៅស្រី)បានលង់ទឹកស្លាប់ លិចម៉ូតូ៤គ្រឿង និងលុយកាក់ ទ្រព្យសម្បតិ្តមួយចំនួនទៀត ចូលទៅក្នុងទន្លេ ហើយនៅល្ងាចថ្ងៃដដែលនោះ សពជីតាត្រូវបានរកឃើញ និងស្រង់មកលើគោកខណៈទូកដ ទើបតែរកឃើញនៅព្រឹកនេះ។ ស្នងការរងនគបាលខេត្តកណ្តាល លោក វ៉ែន សាវិន បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា «នៅថ្ងៃនេះ យើងបានរកឃើញទូកដហើយ តែសពក្មេងស្រីរងគ្រោះ និងម៉ូតូទាំង៤គ្រឿង មិនទាន់រកឃើញទេ ខណៈកម្លាំងអន្តរាគមន៍បាននិងកំពុង បន្តប្រតិបត្តិការនេះ ហើយសពក្មេងស្រីទំនងទាក់ជាមួយមង ឬសំរាក់នៅក្នុងទឹកទន្លេ»។

មន្រ្តីនគរបាលស្រុកល្វាឯម បានឲ្យដឹងថា នៅវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកំពង់ចម្លង«កោះកែវជ្រោយដង» ក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ មានហេតុការណ៍ទូកចម្លង បានដឹកអ្នកដំណើរពីចំណុចកំពង់កោះកែវ ឆ្លងទន្លេ ទៅចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ដែលមានអ្នកធ្វើដំណើរសរុប៨នាក់ ក្នុងនោះស្រី៦នាក់។ ពេលរៀបចេញដំណើរ មេឃ ងងិត រលឹមតិចៗ ហើយទូកថយចេញេពីខាងបានប្រហែល៣០ម៉ែត្រ ស្រាប់តែធ្លាក់ភ្លៀងខ្យល់ខ្លាំងបក់ មកដល់បង្កឲ្យមាន រលកធំៗ បោកមកលើទូក បណ្តាលឲ្យក្រឡាប់លិចតែម្តង។ ភ្លាមៗនោះ អ្នកដំណើរបានហែលរួចខ្លួចំនួន៦នាក់ ប្រុស២នាក់ ស្រី៤ ហើយបាត់ខ្លួន ២នាក់ រកប៉ុន្តែក្រោយមកឃើញសាកសពម្នាក់ នៅសល់ម្នាក់គឺក្មេងស្រី អាយុ២ឆ្នាំ។

មន្រ្តីនគរបាលបានបញ្ជាក់ថា ជនរងគ្រោះទី១ ឈ្មោះ ឈឺន កូ អាយុ៦១ឆ្នាំ មុខរបរកសិករ និងទី២ជាចៅស្រី ឈ្មោះ គីណា យូសៀក  អាយុ២ឆ្នាំ អ្នកទាំង២រស់នៅភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម។ ដោយឡែក ម្ចាស់ទូកដឈ្មោះ ស៊ុន ថៃ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ហើយអ្នកបើកបរទូក ឈ្មោះ ស៊ុន គីមលី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកោះកែវលើ ឃុំកោះកែវ គេចខ្លួនបាត់។ ដោយឡែកសម្ភារដែលត្រូវបាត់បង់រួមមាន៖ ១. ម៉ូតូC១២៥ ស៊េរី២០១៥ ចំនួន ១គ្រឿង ២.ម៉ូតូC១២៥ស៊េរី ២០១២ ចំនួន១គ្រឿង ៣.ម៉ូតូ គុបជ្រុងC៩០ចំនួន១គ្រឿង ម ៤.ម៉ូតូC១២៥ស៊េរី ២០១៣ ចំនួន១គ្រឿង ទី៥-ទូរស័ព្ទចំនួន៥រឿង ទី៦-ប្រាក់៧០០ដុល្លារ និងប្រាក់៥២០០០០រៀល ព្រមទាំងឯកសារមួយចំនួនទៀត៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី