ក្រុមប្រឹក្សាសន្ដិសុខអង្កការសហប្រជាជាតិ និងគណៈកម្មាធិការទណ្ឌកម្ម Al-Qaida កាលពីថ្ងៃអង្គារ បានដាក់បន្ថែមមេដឹកនាំតាលីបាន់(Tehrik-e Taliban Pakistan )លោក Mufti Noor Wali Mehsud ចូលក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន ។

លោក Mehsud ទទួលបន្ទុកជាមេដឹកនាំ ក្រុម TTP បន្ទាប់ពីការស្លាប់របស់លោក Mullah Fazlullah នៅខែមិថុនា ឆ្នាំ២០១៨ ។ ចាប់ពីពេលនោះមក ក្រុមនេះអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារភេរវកម្មដ៏ប្រល័យគ្រប់ទម្រង់ នៅក្នុងប្រទេសប៉ាគីស្ថាន រួមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលសម្លាប់ជនស៊ីវិលរាប់រយនាក់ផងដែរ ។ លោក Mehsud ត្រូវបាន ក្រសួងការបរទេសអាមេរិក ចាត់ចូលជាក្រុមភេរវករសកល ដែលមានអង្គការចាត់ពិសេស (SDGT) កាលពីខែកញ្ញា ឆ្នាំ ២០១៩ ។

លោក Mehsud ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្មដោយអនុលោមតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្ដិសុខមាត្រា ២៣៦៨ ឆ្នាំ ២០១៧ ហើយការដាក់ទណ្ឌកម្មរួមមាន ការបង្កកទ្រព្រសម្បត្ដិ ការហាមឃាត់ការដំណើរ និងការជួញដូរអាវុធ ។ ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងដើម្បីបញ្ឈប់ការចូលរួមផ្ដល់ហិរញ្ញវត្ថុ ការរៀបចំផែនការ ការសម្របស្រួល ការជម្រុញឱ្យប្រព្រឹត្ដបទឧក្រិដ្ឋគ្រប់ទម្រង់ទាំងអស់មិនថា ការសមគំនិត ការប្រើឈ្មោះ ការប្រព្រឹត្ដជំនួស ឬការគាំទ្រដល់អង្គភាពទាំងឡាយ ដែលជាប់ពាក់ព័ន្ធជាមួយក្រុម ក្រុមអាល់ដៃដា នោះទេ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist