ភ្នំពេញ ៖ បុគ្គលល្បីមួយរូបដែលគេស្គាល់ថា ជាសេ្តចហ្គេម ពេលនេះកំពុងតែទទួលរងនូវការរិះគន់ នៅពេលដែលបានដឹងថា ខាងផលិតកម្មមួយចង់ជ្រើសយកលោកដើម្បីថតខ្សែភាពយន្ត ។

ជាការពិតណាស់ មានសារមួយចំនួននៅលើបណ្តាញសង្គមបានបង្ហាញការមិនពេញចិត្តជាមួយនិងពាក្យសម្តី ព្រមទាំងកាយវិកាយរបស់ សេ្តចហ្គេម ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេថា មុនឈានមកដល់ពេលនេះថា សេ្តចហ្គេម បានឆ្លងកាត់ការមើលងាយជាច្រើន ។ ជាក់ស្តែងយោងតាមការបង្ហោះនៅគណនីហ្វេសប៊ុកឲ្យដឹងថា "កាលពីខ្ញុំដាក់ទូរស័ព្ទសារធារណៈ អ្នកជិតខាងនឹងសាច់ញៀតគេមើលងាយ ថាអាដាក់ទូរស័ព្ទ ចិញ្ចើមថ្នល់...ok អោយវាថាអីក៏ថាទៅ ខ្ញុំពេញចិត្តនៅអ្វីដែលខ្ញុំមាន ការដាក់ទូរស័ព្ទសារធារណៈវាសុីមិនគ្រប់ទេ ខ្ញុំឈ្លៀតដាក់តុទូចមួយដើម្បីដាក់ Computer កញ្ចាស់មួយ ដើម្បីលក់ហ្គេម គ្រាន់តែលក់បានតិចសោះ អ្នកផ្ទះជិតខាងគេរឿងមិនអោយដាក់តុទូចនឹងទេ ទើសផ្លូវគេដើរ មិនត្រឹមតែប៉ុន្នឹងទេ ពួកម៉ាកដែរចិត្តដិតបំផុត ដែរខ្ញុំខំទុកចិត្តបំផុត ឃើញខ្ញុំបានតិចទួចក៏បោកយកហ្គេមខ្ញុំ លួចទៅលក់ក្នុង Facebook ទៀត ធ្វើអោយការលក់រកចណូលខ្ញុំផ្លាក់ចុះ ខ្ញុំក៏ឆ្លៀតរត់ម៉ូតូឌុបបន្ថែមទៀតដើម្បីចិញ្ចឹមជីវិតខ្ញុំ កាលនោះមួយថ្ងៃពេលខ្លះខ្ញុំរកលុយបានតែ 4000រៀលក៏មានដែរ ខ្ញុំអត់ហានទិញម្ហូបល្អៗសុីទេ យប់ឡើងម៉ោងប្រហែល 8 ខ្ញុំទៅទិញម្ហូបសុីក្លូនៅជិតផ្សារអូឬស្សី មួយថង់តែ 1500រៀល ខ្ញុំទិញ2មុខអស់ 3000រៀល ជិះម៉ូតូទៅជំពូវ័ន្ត សុីម្ហូបនឹងពីនាក់ ខ្ញុំប្រាប់ទៅម្ហូបនឹងសុីហើយនឹកឃើញចង់តែក្អួតទេ....ថ្ងៃណាដែររត់ម៉ូតូឌុបបាន 30000រៀលគឺខ្ញុំថាថ្ងៃនេះរកលុយបានច្រើនណាស់ ជឹងខ្ញុំក៏ទិញម្ហូបអស់ 10000រៀលសុីទៅ...
ទើបក្រោយមកដោយសារភាពស្មោះត្រង់បូកនឹងចំណេះដឹងរបស់ខ្ញុំ ទើបអាចងើបបានមកដល់ពេលនេះ គឺនៅតែមានគេតាមរករឿងទៀត. ពេលណាទើបខ្ញុំអាចរស់ស្រួលដូចគេ! (ជីវិត)" ៕

ដោយ ៖ គន្ធា