CamNews

រឿង​ធំ​ហើយ! ពួក ISIS ប្រកាស​តាម​រយៈ​វិដេអូ​​ប្រមូល​​កម្លាំង​​នៅ​​រុស្ស៊ី ដើម្បី​ធ្វើ​ឃាត

(គែរ)៖ ក្រុមសកម្មប្រយុទ្ធ ISIS បានអំពាវនាវឲ្យសមាជិករបស់ខ្លួនទាំងអស់ ធ្វើតាមការបញ្ជារបស់ក្រុមឧទ្ទាម Jihad នៅក្នុង​ប្រទេស​រុស្ស៊ី ដើម្បី​ធ្វើ​ឃាត​ប្រធា​នា​ធិប​តី​រុស្ស៊ី​លោក វ្លាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយនៅមុននេះ បន្តិចដោយសារ​ព័ត៌​មាន Channel News Asia នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​០១ ខែ​សីហា ឆ្នាំ​២០១៦។

បុរសម្នាក់ពាក់ម៉ាស់ពណ៌ខ្មៅលើមុខ បានថ្លែងតាមវីដេអូរយៈពេល ៩នាទីក្នុងបណ្តាញសង្គម Youtube កាលពីថ្ងៃអាទិត្យថា «ចូល​ស្តាប់​ណា​លោក ពូទីន! យើង​នឹង​ទៅ​ប្រទេស​រុស្ស៊ី ហើយសម្លាប់អ្នកក្នុងផ្ទះរបស់អ្នកតែម្តង។ ចូរបងប្អូនទាំងអស់ ដើរតាមការបញ្ជារបស់ Jihad ដើម្បីប្រយុទ្ធនិង សម្លាប់ពួកគេចោលទៅ»។

គួរបញ្ជាក់ថា នៅក្នុងខ្សែវីដេអូដែលអមមកជាមួយនឹងអក្សររត់ពីក្រោមនោះ បានបង្ហាញឲ្យឃើញពីបុរសប្រដាប់អាវុធ ជាច្រើនបានធ្វើការ​វាយ​ប្រហា​រទៅ​លើ​រថ​ពាស​ដែក និង​មូល​ដ្ឋាន​យោធា ហើយប្រមូលយកសព្វាវុធជាច្រើននៅលើវាលខ្សាច់។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា វីដេអូនោះមានប្រភព មកពីណាមកពីណានោះទេ គ្រាន់តែវាត្រូវ បានចែកចាយដោយគណនី Telegram ដែលពួក ISIS តែងតែប្រើប្រាស់ដើម្បីចែកចាយព័ត៌មាន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺអាមេរិកនិងរុស្ស៊ីកាលពីពេលថ្មីៗនេះបានពិភាក្សាគ្នា អំពីការបង្កើនចំនួនយោធា និង​ភ្នាក់​ងារ​តាម​ដាន​សម្ងាត់ ដើម្បី​ប្រឆាំង​នឹង​ក្រុម​រដ្ឋអ៊ីស្លាម ISIS និងក្រុមភេរវករ Al Qaeda នៅក្នុងប្រទេសស៊ីរី ដែលមូលហេតុនេះហើយទំនងជាបានបង្កការខឹងសម្បារខ្លាំងពីសំណាក់ ISIS៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង