ភ្នំពេញ៖ តារាចម្រៀងរ៉េប និងបទបែបចង្វាក់កន្ទ្រឹម លោក នេន ទុំ បានធ្វើខួបកំណើត យ៉ាងអធិកអធ័មមួយ កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅហាង អេម៩ ក្នុងខណ្ឌទូលគោក ដែលមានមិត្តភក្តិ ជាសិល្បករ និងបងប្អូនចូលរួមយ៉ាងច្រើនកុះករ។ ជាធម្មតា ការចូលរួមក្នុងពិធីមួយ ជាពិសេសពិធីខួបកំណើតនេះ គឺម្ចាស់សាមីខ្លួន តែងតែព្រីនរូបមួយផ្ទាំងធំ ដើម្បីទុកឲ្យភ្ញៀវកិត្តិយស ដែលចូលរួម ចុះហត្ថលេខានៅលើនោះ ក្នុងន័យបញ្ជាក់ថា ពិតជាបានចូលរួម ។

ប៉ុន្តែចម្លែកអី តែតារាចម្រៀងរ៉េប លោក នេន ទុំ បែរជាឲ្យគេធ្វើរូបសំណាកទីងមោង តំណាងឲ្យខ្លួនឯង ដាក់យ៉ាងសង្ហានៅពីមុខ ក្លោងទ្វាចូលកម្មវិធី ហើយបានដាក់ដំបងក្បែរនោះមួយ ដើម្បីឲ្យអ្នកចូលរួមទាំងអស់ យកដំបងនោះវាយទីងមោង ជារូបសំណាក នេនទុំ ចំនួន៣ ដំបង ដោយមិនកំណត់ថា វាយកន្លែងណានោះទេ ពោលឲ្យតែភ្ញៀវកិត្តិយសនោះពេញចិត្តចង់វាយ។

ដោយឃើញលក្ខណៈ និងបែបបទប្លែកខុសពីគេបែបនេះ បានធ្វើឲ្យអ្នកចូលរួមគ្រប់ៗ រូបកើតជាចម្ងល់ និងចង់ដឹងពីមូលហេតុពិត ដែលតម្រូវឲ្យ នេន ទុំ បកស្រាយ។ មិនបង្អង់យូរ នេន ទុំ បានបញ្ជាក់ ឲ្យដឹងថា ជាការពិតក្នុងកម្មវិធីខួបកំណើតរបស់លោក គឺលោកចង់ធ្វើអ្វីមួយ ឲ្យខុសប្លែកពីគេ ហើយក៏មិនមែនលោកជឿទៅលើអបិយជំនឿអ្វីនោះឡើយ។

«ខ្ញុំធ្វើរូបទីងមោង ដើម្បីឲ្យអ្នកចូលរួម វាយម្នាក់៣ដំបងនេះ គឺជាគំនិតច្នៃប្រឌិតថ្មី របស់ខ្ញុំ។ ខ្ញុំចង់ឲ្យមានអ្វីប្លែក ។ ម្យ៉ាងទៀត ខ្ញុំគិតថា ពេលភ្ញៀវកិត្តិយសណា មានកំហឹងមកពីផ្ទះ ឬមានកំហឹងជាមួយនរណាមួយ ពេលមកដល់កម្មវិធីខ្ញុំ ដាក់ទីងមោងនេះ៣ដំបងភ្លាម ពួកគេ អាចស្រាយ ឬរំងាប់កំហឹងបាន..! តាមពិតទៅរូបសំណាក ទីងមោងនេះ ខ្ញុំធ្វើឡើង មិនមែនតាមជំនឿអ្វីមួយនោះទេ..!» ។ នេន ទុំ បន្ថែម ។
នេន ទុំ បន្តទៀតថា លោកបានផ្អាក ធ្វើខួបកំណើតជាលក្ខណៈ ទ្រង់ទ្រាយធំបែបនេះ ជាច្រើនឆ្នាំមកហើយ ព្រោះតែលោករវល់ នឹងការងារសិល្បៈពេក ទើបតែឆ្នាំនេះ(២០១៥) លោកសម្រេចធ្វើធំ ដើម្បីលាងជម្រះ ឧបទ្រពចង្រៃ ចេញឲ្យអស់ នាំមកវិញនូវសិរីសួស្ដី ដល់រូបលោក និងគ្រួសារ ជាពិសេសអ្នកម្ដាយ របស់លោកផ្ទាល់។

សូមបញ្ជាក់ថា ខួបកំណើតឆ្នាំនេះ នេន ទុំ មានវ័យ៣២ ឆ្នាំ ។ បើទោះបីចូលមកដល់វ័យជាងសាមសិបក៏ដោយ បើនិយាយពីគូស្រករវិញ គឺនេន ទុំ ប្រកាសថា គ្មានទេ ។ នេន ទុំ ត្រូវបានទស្សនិកជនស្គាល់ តាមរយៈបទចម្រៀងរ៉េប បទចម្រៀងបែបចាប៉ី ការសម្ដែងរឿង និងការចាប់ដៃគូច្រៀងលើឆាក ជាមួយពូឃ្លាំង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល