កំពង់ចាម៖ កម្លាំងនគរបាលយាមនៅស្ពានគីហ្សូណា និងនគរបាលប៉ុស្តិ៏វាលវង់ ក្រុងកំពង់ចាម បានរត់ទៅចាប់ស្រីស្រស់ស្អាតម្នាក់ ក្រោយនាងប៉ងលោតសម្លាប់ខ្លួន ពីលើស្ពានគីហ្សូណា ពីព្រោះខឹងឪពុកម្តាយ តែយមបាលមិនទាន់ត្រូវការ ក៏រួចពីសេចក្តីស្លាប់តែម្តង ដែលករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅចន្លោះសរសរ p10-p11 ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

មន្រ្តីនគរបាលយាមស្ពានគីហ្សូណា បាននិយាយថា នារីរងគ្រោះមានឈ្មោះ សេង សុជាតា អាយុ២៧ឆ្នាំ រស់នៅភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានប្រាប់សមត្ថកិច្ចថា ខឹងឪពុកម្តាយតែមិនដឹងថា មូលហេតុអី្វពិតប្រាកដនោះឡើយ ។

ក្រោយប៉ងសម្លាប់ខ្លួនមិនបានសម្រេច ក្រោយសមត្ថកិច្ចជួយទាន់នេះ នារីរងគ្រោះត្រូវបាននាំយកទៅសួរនាំ នៅប៉ុស្តិនគរបាលវាលវង់ ដើម្បីទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅវិញ។

សូមបញ្ជាក់ថា រយ:ពេលថ្មីៗនេះ មានមនុស្ស៣នាក់ហើយ ដែលប៉ងលោតសម្លាប់ខ្លួនពីលើស្ពាន គីហ្សូណា ប៉ុន្តែមិនបានសម្រេច ទាំងអស់ ក្រោយសមត្ថកិច្ ចជួយអន្តរាគមន៏ទាន់ពេលវេលា៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល