ជីអង្កាមមានផ្ទុកនូវសារធាតុម្យ៉ាង ដែលគេហៅជាតិម៉ង់តុល ។ នៅពេលជ្រាបចូលក្នុងរាងកាយ ជាតិម៉ង់តុលនេះ ជួយបង្កើនការរំលាយអាហារ និងជម្រុញដល់ការបំប្លែងអាហារទៅជាថាមពល ។

គុណសម្បត្ដិទាំងអស់នេះ ជួយដល់មុខងារថ្លើម និងថែមទាំងជួយបណ្ដេញជាតិពុលពីរាងកាយទៀតផង ។ មិនតែប៉ុណ្ណោះ ពិតជាអរគុណដល់ប្រសិទ្ធភាពធ្វើឱ្យងងុយគេងរបស់វា ដោយជីអង្កាម មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺគេងមិនលក់ និងការថប់អារម្មណ៍ ។

គ្រឿងផ្សំ៖

ü ស្លឹកជីអង្កាម ១ ស្លាបព្រាបាយ(១០ ក្រ)

ü ទឹក ១ ពែង(២៥០ មល)

ü ទឹកក្រូចឆ្មារកន្លះស្លាបព្រាបាយ(៥មល)

របៀបធ្វើ៖

ü ដាក់ស្លឹកជីអង្កាមចូលទៅក្នុងទឹកក្ដៅមួយពែង ហើយគ្របឱ្យជិត

ü ត្រាំស្លឹកជីអង្កាមនៅក្នុងទឹកក្ដៅនោះឱ្យបាន ១០ នាទី ហើយប្រសិនបើអ្នកចូលចិត្ដ អ្នកអាចបន្ថែមទឹកក្រូចឆ្លារកន្លះស្លាបព្រាបាយចូល

របៀបពិសា៖

ü ញ៉ាំតែជីអង្កាមនេះ ២០ នាទីមុនពេលចូលគេង ឱ្យបានរយៈពេល ៣ សប្ដាហ៍ជាប់គ្នា ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth