ព័ត៌មានអន្តរជាតិ ៖ នារីក្រមុំ វ័យ ១៩ ឆ្នាំ ត្រូវឧក្រិដ្ឋជន ចាប់រំលោភនៅលើរថយន្តក្រុងដែលកំពុង តែបើកបរ ចរាចរណ៍នៅលើផ្លូវ ក្នុងរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា នេះបើយោងតាម ការស្រាយបំភ្លឺ ពីសំណាក់មន្រ្តីប៉ូលីសក្នុងស្រុក ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជនរងគ្រោះ ដែលជានារីក្រមុំវ័យ ១៩ ឆ្នាំនោះ មានអាជីព ជាគិលានុបដ្ឋា។ វេលាព្រឹកព្រលឹមថ្ងៃសុក្រ ទី ៦ វិច្ឆិកា ២០១៥ នេះ នាងបានឡើងជិះរថយន្តក្រុង ដូចសព្វដងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ដែលជាកន្លែងបំពេញការងារ ប៉ុន្តែ អំឡុង ពេលដែលធ្វើ ដំណើរនៅលើរថយន្តក្រុងនោះ នាងត្រូវបានជនជាប់ចោទ វាយប្រហារ ចាប់ រំលោភតែម្តង ។ គួរ បញ្ជាក់ថា ជនជាប់ចោទ ២ នាក់ ក្នុងនោះ មានដូចជា អ្នកបើករថយន្តក្រុង និងអ្នកសម្អាត នៅលើ រថយន្តក្រុង ត្រូវបានមន្រ្តីមានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ។

ស្នងការប៉ូលីសក្រុង Bangalore លោក B Ramesh ផ្តល់ជាកិច្ចសម្ភាសន៍ដល់សារព័ត៌មាន ប៊ីប៊ីស៊ី អោយដឹងថា យោងតាមចម្លើយ ជនរងគ្រោះដាក់ពាក្យបណ្តឹង អោយដឹងថា បទ ឧក្រិដ្ឋព្រហ្មទណ្ឌ នៃការរំលោភបំពានផ្លូវភេទ ខាងលើ គឺបានកើតឡើង ចន្លោះម៉ោង ៧ និង ៣០ នាទី ទៅ ៨ ព្រឹក ថ្ងៃសុក្រ ទី ៦ ដើមខែវិច្ឆិកា កន្លងទៅនេះ ។ នាងគឺជាអ្នកដំណើរតែម្នាក់គត់ ដែលមានវត្តមាននៅលើរថយន្តក្រុងនាព្រឹកនោះ។ បន្តិចក្រោយមក បុរសដែលជាអ្នកបើកបរ រថយន្តក្រុង បានបើករថ យន្តក្រុង បង្វៀងផ្លូវទៅកាន់ទីកន្លែងផ្សេងទៀត រួចហៅអ្នកសម្អាត មក កាន់ ចង្កូតរថយន្ត ខណៈ គាត់បានបើកការវាយប្រហាររបស់ខ្លួន ចាប់រំលោភជនរងគ្រោះតែម្តង ៕

*បញ្ជាក់ ៖ ជាការប្រុងប្រយ័ត្ន សូមប្រិយមិត្ត មិត្តអ្នកអាន ជពិសេស មិត្តនារីៗ យកចិត្តទុកដាក់ឲ្យ បានខ្ពស់ ពីការបំពានផ្លូវភេទ ពីគ្រប់រូបភាព ។ សូមទាក់ទងដោយផ្ទាល់ ឬរាយការណ៍ដោយផ្ទាល់ ទៅកាន់អាជ្ញាធរមូលដ្ឋាន ករណីសង្ស័យ សកម្មភាពបំពានផ្លូវភេទ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី