មន្រ្ដី បម្រើការនៅសួនសត្វ St. Louis កំពុងព្យាយាមដោះស្រាយ អាថ៍កំបាំងមាតុភាពមួយ បន្ទាប់ពីពស់ថ្លាន់ញីអាយុ ៦២ ឆ្នាំសំងំក្រាបពងយ៉ាងយូរ ដោយមិនទៅពាក់ព័ន្ធជាមួយថ្លាន់ឈ្មោលរហូតជាង ១៥ ឆ្នាំ ។

ខាងសួនសត្វនេះ បានឱ្យដឹងថា អនុរក្សសួនសត្វ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែពស់ថ្លាន់ដ៏មានវ័យចំណាស់បំផុតមួយក្បាលនេះ នៅសំងំក្រាបពង នៅក្នុងសួនសត្វអំឡុងរដូវក្ដៅ ។

អ្នកជំនាញផ្នែកសត្វល្មូន បាននិយាយថា ពពួកសត្វល្មូន ត្រូវបានគេដឹងថា បន្ដកើតកូន(បន្ដកំណើត) ដោយមិនបាច់រួមភេទ តាមរយៈដំណើរការម្យ៉ាងហៅថា facultative parthenogenesis ហើយពស់ញី ត្រូវបានគេដឹងផងដែរថា អាចផ្ទុកមេជីវិត(sperm) នៅក្នុងខ្លួនវា ពីការរួមភេទម្ដង សម្រាប់បន្ដកំណើតលើកក្រោយទៀត "delayed fertilization” ។

ខាងសួនសត្វនោះ បន្ដទៀតថា ដោយពុំមានការធ្វើតេស្ដទៅលើហ្សែន( genetic testing) បុគ្គលិកសួនសត្វពុំដឹងទេថា ពស់ថ្លាន់ញីមួយក្បាលនេះ អាចបង្កពងបានតាមរយៈការរួមភេទ ឬមិនរួមភេទនោះទេ ប៉ុន្ដែពួកគេនឹងរិះរកឱ្យឃើញពីមូលហេតុ ។

មន្រ្ដីពាក់ព័ន្ធ និយាយថា អនុរក្សសួនសត្វ កំពុងថែរក្សាពងពស់ថ្លាន់ទាំងនោះ ហើយសំណាក នឹងបញ្ជូនទៅបន្ទប់ពិសោធន៍ដើម្បីធ្វើតេសហ្សែន ដើម្បីកំណើតឱ្យដឹងថា ដំណើរដមចមនៃការក្រាបពងយូរបែបនេះ ដោយសារអ្វី ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ upi