ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក "The Voice Cambodia" កាលពីថ្ងៃអាទិត្យកន្លងទៅ បានប្រព្រឹត្តិទៅដូចសប្ដាហ៍មុនៗ និងពោរពេញ ដោយភាពរំជើបរំជួល ជាមួយសមត្ថភាព បេក្ខជន-បេក្ខនារីទាំងអស់នៃកម្មវិធី ។ សម្រាប់សប្ដាហ៍នេះ លែងមានសំឡេងរិះគន់ខ្លាំងៗ ទៅលើគ្រូបង្វឹកណាទៀតហើយ តែបែរជាមានសំឡេងសោកស្ដាយ និងតំណក់ទឹកភ្នែកទៅវិញ ព្រោះបេក្ខនារីដ៏ឆ្នើមប្រចាំក្រុម ពេជ្រ សោភា កញ្ញា សុវណ្ណ នីតា បានចាកចេញពីកម្មវិធី ទាំងនាងច្រៀងបានល្អ និង គ្មានកំហុសឆ្គងទាល់តែសោះ ។

នៅក្នុងកម្មវិធី ពេល សូវណ្ណ នីតា បានចាកចេញ នាងបាននិយាយសម្ដី មួយឃ្លាចុងក្រោយ ធ្វើឲ្យទស្សនិកជន ពេញចិត្តបំផុត គឺ នាងមានតែសំឡេង គ្មានការអាណិតអាសូរ ពីទស្សនិកជន ដែលមួយឃ្លាមានន័យគ្រប់គ្រាន់ថា នាងពិតជាហួសចិត្ត ព្រោះនាងមានសំឡេង តែមិនមានក្ដីអាណិតអាសូរ ពីទស្សនិកជន ធ្វើឲ្យនាងមិនអាចបន្តទៀតបាន ។

កញ្ញា ពេជ្រ សោភា ជាគ្រូបង្វឹក បានសរសើរ ពីកូនក្រុមរបស់ខ្លួន ថា សុវណ្ណ នីតា ជាកូនក្រុមម្នាក់ មិនចេះរាថយឡើយ ដាក់បទអ្វីទៅ នាងមិនដែលបដិសេធទេ ច្រៀងបានទាំងអស់មិនថា ញាក់ ឬក៏មនោសញ្ចេតនា គឺច្រៀងបានល្អឥតខ្ចោះ ពិសេសមានអត្តចរិកល្អស្លូតបូត ។

ក្រោយការចាកចេញ របស់ សុវណ្ណ នីតា នាង ពេជ្រ សោភា ទប់អារម្មណ៍មិនបាន រហូតបង្ហូរទឹកភ្នែក លើវេទិការផ្សាយផ្ទាល់ ធ្វើឲ្យគ្រូបង្វឹកពីរនាក់ទៀត គឺ លោក ឆន សុវណ្ណរាជ និង កញ្ញា ឱក សុគន្ធ កញ្ញា លួងលោមនាង កុំឲ្យពិបាកចិត្ត ។ រីឯហ្វេកបុករបស់នាង បាននិយាយថា នាងអស់អារម្មណ៍ ធ្វើការក្រោយ សុវណ្ណ នីតា បានចាកចេញទាំងមិនសមហេតុផល ។

តារាចម្រៀងស្រី បែបប្រពៃណី កញ្ញា ផន ស្រីខួច បានបង្ហាញអារម្មណ៍អាណិតអាសូរ ចំពោះ សុវណ្ណ នីតាថា ជាមិត្តរួមថ្នាក់នឹងគ្នា ជាមួយ ចំរើន សុភ័ត្រ ផងដែរ តែគួរឲ្យស្ដាយ នាងមានតែសំឡេង ពិតជាអាណិត នាងខ្លាំងណាស់ ។

តារាសម្ដែង លោក ចន ច័ន្ទតារា ប្អូនប្រុសអ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយថា មានតែសំឡេងគ្មានក្ដីអាណិត មួយមាត់នេះ មានន័យខ្លាំងណាស់ ។ តើកម្មវិធីនេះ យកក្ដីអាណិតឬ ?

ចំណែកលោក ណុប សិទ្ធការ បងប្រុស តារាចម្រៀង ណុប បាយ៉ារិទ្ធបាននិយាយ ក្នុងហ្វេសប៊ុករបស់ខ្លួនថា សម្ដីសុវណ្ណ នីតា ទស្សនិកជនឲ្យពិន្ទុ១០០ ។

កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោកនេះ បានប្រកាសម្ដងហើយម្ដងទៀតថា សម្រាប់ការបោះឆ្នោត មិនមែនបោះសម្រាប់ សាច់ញាតិ ឬមនោសញ្ចេតនា នោះទេ ព្រោះកម្មវិធីត្រូវការ អ្នកមានសមត្ថភាពពិតប្រាកដ ទស្សនិកជន ក៏មានចំណែក ក្នុងកម្មវិធី ព្រោះទស្សនិកជនជា អ្នកកំណត់វាសនា បេក្ខជន-បេក្ខនារី ។

សម្រាប់ការចាកចេញរបស់ សុវណ្ណ នីតា ជាមេរៀន ដ៏ឈឺចាប់សម្រាប់ ពេជ្រ សោភា និង ជាការចងចាំ ដ៏ល្អរបស់ទស្សនិកជន ថា ក្ដីអាណិតអាសូរ បានទម្លាក់មនុស្សល្អៗ ជាច្រើនចេញពីកម្មវិធី ៕

<object width="498" height="427" data="http://www.youtube.com/v/du251DYS-0Q&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/du251DYS-0Q&rel=1" /></object>

<object width="499" height="428" data="http://www.youtube.com/v/sermBbG8mO4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/sermBbG8mO4&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល