បន្ទាយមានជ័យ ៖ មានរឿងដ៏គួរ ឲ្យហួសចិត្តនឹកស្មាន មិនដល់មួយបានកើតឡើង រវាងបុរសម្នាក់ខឹង និងប្រពន្ធខ្លួន ឯងមិនឲ្យរួមរ័ក ក៏ទាញកាំបិតផ្គាក់កាប់ ទៅលើប្រពន្ធមួយកាំបិត បណ្តាលឲ្យរង របួសជាទម្ងន់ ។

ហេតុការណ៍ នៅវេលាម៉ោង១០យប់កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្រុមទី១ ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទមេបញ្ជាការកង រាជអាវុធហត្ថខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែតុលានេះថា ជនរងគ្រោះមានឈ្មោះ វ៉ាក់ មូល អាយុ៥៧ឆ្នាំ ត្រូវជាប្រពន្ធ និងជនសង្ស័យជាប្តីមានឈ្មោះ ស្រឿង ម៉ៅ អាយុ ៥៨ ឆ្នាំរស់នៅភូមិកើតហេតុ ។

លោកបានបន្តថាមុន ពេលកើតហេតុនោះនៅម៉ោង១០យប់ ជនសង្ស័យបានឡើង ដាស់ប្រពន្ធដើម្បីសុំរួមរ័ក ពេលនោះ ប្រពន្ធមិនព្រមដោយសំអាងថាខ្លួនកំពុងមានជំងឺទាចទឹក ជាប់នៅក្នុងខ្លួន ហើយពុំអាចមាន កំលាំង ក្នុងការរួមរ័កផង ពេលនោះប្តីចិត្តអប្រិយ ខឹងច្រលោត យ៉ាងខ្លាំងចេះតែរំអុកប្រពន្ធ ចង់រួមរ័កឲ្យខាន តែបាន ពេលនោះប្រពន្ធដោយ ហាមប្តីចិត្តយក្សនោះ ពុំបានក៏រត់ទៅទាញកាំបិតខ្វែវ នៅជិតនោះមកគំរាមប្តី ដោយសារ តែភ្លើងតណ្ហាឡើង កាន់តែខ្លាំង ហើយខឹងនិងប្រពន្ធមិនឲ្យរួមរ័ក ហើយថ្លើមធំហ៊ាន យកកាំបិតមកគំរាម ខ្លួនទៀត ពេលនោះប្តីចិត្តយក្សក៏ស្ទុះទៅទាញកាំបិត ពីប្រពន្ធបានរួចកាប់ទៅលើប្រពន្ធវិញ ចំមួយកាំបិតត្រង់ក្បាល ផ្នែកខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយពីកើតហេតុ សមត្ថកិច្ចជួយដឹកទៅមន្ទីរពេទ្យ មិត្តភាព កម្ពុជា ជប៉ុនដើម្បី សង្គ្រោះជីវិត រីឯប្តីរត់គេចខ្លួនខ្លួន ។ រហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹក កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ ទើបចាប់ខ្លួនបាន នៅក្នង ព្រៃក្បែរ ជើងភ្នំកងវ៉ាស្ថិតក្នង ភូមិកងវ៉ា សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួចបញ្ជូន មកអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យ បានឆ្លើយសារភាពថា គាត់បានកាប់ទៅលើប្រពន្ធ របស់គាត់ ១កាំបិតខ្វែវពិតប្រាកដមែន ដោយសារប្រពន្ធមិនអោយរួមរ័ក ។

បច្ចុប្បន្នសមត្ថកិច្ចកំពុង កសាងសំនុំរឿង ដើម្បីបញ្ជូនទៅតុលាការ ដាក់ទោសទៅតាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល