ព័ត៌មានអន្តរជាតិ ៖ បុរសវ័យចំណាស់ម្នាក់ បានបង្ហាញពីការលះបង់របស់ខ្លួន ដល់ភរិយាដែលទើបតែ នឹងស្លាប់ទៅ ដោយសារតែដួលសន្លប់ និង ស្លាប់ បាត់បង់ជីវិត នៅតាមបណ្តោយផ្លូវសាធារណៈមួយ កន្លែង រហូតញ៉ាំងអោយមានការគោរព និងកោតសរសើរ មកពីទូទាំងប្រទេសចិន ស្តីពីទឹកចិត្ត ដ៏សប្បុ រសនិងស្មោះសររបស់គាត់ ។

ទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ថ្ងៃចុងសប្តាហ៍កន្លងទៅនេះចុះផ្សាយ អោយដឹងថាបុរសវ័យចំនាស់ មកពីក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន បានអោបក្រសោប យោង និងបីត្រកង ភរិយារបស់ ខ្លួនដល់ទៅ ២ ម៉ោងពេញ ក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង ក្រោយ ពីភរិយារបស់លោក បានសន្លប់ និង ស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយសារតែជម្ងឺគាំងបេះដូង ខណៈលោកស្រីនៅខាងក្រៅតែម្នាក់ឯង ។

យោងតាមសាក្សីបានឃើញហេតុការណ៍ផ្ទាល់ភ្នែកអោយដឹងថា ហេតុការណ៍ ខាងលើ នេះបានកើត ឡើងកាលពីពេលកន្លងទៅ នៅល្ងាច ថ្ងៃទី ១៧ ធ្នូ ២០១៤ រំពេចនោះ លោកស្រី បាន សន្លប់ បាត់បង់ ស្មារតី ខណៈភ្លាមៗ គាត់ក៏បានបាត់បង់ការទំនាក់ទំនង ពីមនុស្សក្បែរខ្លួនគាត់បាត់ទៅហើយ ។

ភ្លាមៗ ស្របពេលដែលមន្រ្តីប៉ូលីសបានចុះទៅដល់កន្លែងកើតហេតុក្រុមសមត្ថកិច្ចបានរកឃើញលេខ ទូរស័ព្ទទាក់ទងស្វាមីលោកស្រី មានភ្ជាប់នៅលើ កាត់ពិនិត្យសុខភាព នៅក្នុងហ៊ោប៉ៅ របស់លោកស្រី ។ ស្វាមីរបស់លោកស្រី មាននាមត្រកូល He មានវ័យ ៦៣ ឆ្នាំហើយនោះ បានប្រញា ប់ ទៅដល់កន្លែង កើតហេតុជាអកុសល គាត់គ្មានឱកាសនិយាយថា លា ទៅកាន់ភរិយារបស់ខ្លួននោះទេ ។ ច្រើនជាង ការទទូចយកសពទៅរក្សាទុកនៅកន្លែងសមគួរ លោកតាវ័យចំណាស់ រូបនេះ បាន អោប សពភរិយា របស់ខ្លួនដល់ទៅ ២ ម៉ោងពេញ ។

ខណៈសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យ និងមិនព្រមបែកចេញពីការក្រសោបអោប សពភរិយារបស់ខ្លួន បុរសវ័យចំណាស់រូបនេះ បញ្ជាក់អោយដឹងថា កូនប្រុសរបស់គាត់ នឹង ម កទទួលពួកគេ ឆាប់ៗនេះ ។ ខណៈឃើញរូបភាពជាក់ស្តែង ក៏ដូចជា ហេតុការណ៍ជាក់ស្តែង ដ៏រន្ធត់ ចិត្ត មួយនេះ ក្រុមអ្នកដំណើរ បានផ្តល់ជាក្រដាសកាតុង ក៏ដូចជា សម្បកកេស អោយបុរសវ័យចំ ណាស់ ខាងលើ ដើម្បីទ្រាប់អង្គុយ ក៏ដូចជា ទម្រេចជើងពីលើ ក្នុងសីតុណ្ហភាព ត្រជាក់មួយនេះ ។

រយៈពេល ពីរម៉ោងក្រោយ ពោល ម៉ោង ៧ និង ៥០ នាទី កូនប្រុស របស់ ពួកគាត់ បានមកដល់កន្លែង កើតហេតុ និងនាំពួកគាត់ទៅកាន់លំនៅស្ថានវិញ ។ គួររំឮកថា ក្រុម មនុស្ស អ្នកប្រើប្រាស់បណ្តាញ សង្គមអ៊ិនធើណេតចិន បានបង្ហាញនូវមតិខមមិន លើកឡើង នូវការ កោត ស្ងប់ស្ងែង ក៏ដូចជា គោរព ដល់ទឹកចិត្តដ៏ស្មោះសរ របស់បុរសវ័យចំណាស់រូបនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន