CamNews

តារាសម្ដែងដ៏ល្បីរបស់ថៃ លោក James Jirayu និងកញ្ញា Bella ត្រៀមដឹកដៃគ្នា មកជួបអ្នកគាំទ្រ នៅកម្ពុជា

(ភ្នំពេញ)៖ តារាសម្តែងប្រុសរូបសង្ហា លំដាប់ជួរមុខរបស់ថៃ គឺលោក James Jirayu នឹងដឹកដៃ​ក​ញ្ញា Bella ធ្វើដំណើរពិសេស មកកាន់ទីក្រុង​ភ្នំពេញ ដើម្បីជួបជាមួយប្រិយមិត្ត​ របស់ខ្លួនជាច្រើ​ន នៅប្រទេសកម្ពុជា នាថ្ងៃទី ០៩ ខែតុលាឆ្នាំ២០១៦ខាងមុខនេះ។ ដំណើរមកដល់ទឹកដី ដ៏ស្រស់បំព្រង​របស់កម្ពុជាលើក​នេះ ​តារាភាពយន្តដ៏ល្បីទាំងពីរដួង ប្រចាំស្ថានីយទូ​រទស្សន៍ ដ៏ល្បីរបស់ថៃ TV3 នឹងទទួលពិធី​ស្វាគមន៍ ក៏ដូចជាចូលរួម ក្នុងជំនួបពិសេសមួយមានឈ្មោះថា «វេទិ​កាតារាថៃប្រចាំ PNN ២០១៦» នៅឯផ្សារទំនើបអ៉ីអន ក្រុងភ្នំពេញ។

ប្រធានផ្នែកកម្មវិធីផ្សាយ ​របស់ភីអិនអិន កញ្ញា ទូច បុប្ផា បានថ្លែងបញ្ជាក់ថា​ ភីអិន​អិន (PNN) ទទួលបាននូវការសំណូមពរយ៉ាងច្រើន សន្ធឹកសន្ធាប់ ពីសំណាក់អ្នកគាំទ្រ ភាពយន្តភាគថៃ រប​ស់ PNN ដោយស្នើសុំឲ្យអញ្ជើញ លោក James ជាដៃគូជាមួយកញ្ញាBella ទើបក្រុមការងារយើ​ងសម្រេ​ចចិត្ត អញ្ជើញពួកគាត់រួមគ្នា ម្យ៉ាងទៀតពួកគាត់ទាំងពីរ ក៏ជាដៃគូសម្តែងស័ក្តិសមបំផុត សម្រាប់ប្រចាំឆ្នាំ២០១៦នេះ ផងដែរ។

James មានឈ្មោះ​ពិត Jirayu Tangsrisuk គឺជាតារាសម្តែង​ អ្នកចម្រៀង ​និងជាអ្នកបង្ហាញម៉ូដ។ នៅក្នុងឆ្នាំ២០១១ James ឈ្នះនៅក្នុងការប្រកួត របស់ផលិតផលគ្រឿង​សម្អាង Mistine ហើយក៏បានចាប់ផ្តើមអាជីព ជាអ្នកបង្ហាញម៉ូដ។ ដោយឡែកអំឡុង២០១៣ គឺ​ជាឆ្នំាដែល​Jam​es ចាប់ផ្តើមប្រឡូក ក្នុងការសម្តែងរបស់ខ្លួន ជាលើកដំបូងនៅក្នុងរឿងភាគ ដ៏ល្បីបំផុតរបស់ថៃ «Suparburoot Jutathep» ដោយចាប់ដៃគូជាមួយ តួឯកស្រីកញ្ញា Bella​ Ranee។ ឆ្នាំនោះដដែ​ល James និងBella បានទទួលពានរង្វាន់ជា Fantasy Couple of the Yearពី Kerd Awards បន្ទាប់ពីពួកគេបានសម្តែងរួមគ្នា នៅក្នុងរឿងមួយនេះ។

ជាមួយគ្នានេះ នៅឆ្នាំ២០១៥ James ចាប់ដៃគូ​ជាមួយយ៉ាយ៉ា សម្តែងនៅក្នុងរឿង «Neung Nai Suang» ឬ«ចិត្តស្អប់បង្កប់​ស្នេហ៍» ដែលភីអិនអិន​ បានចាក់ផ្សាយរឿងនេះរួចមកហើយ នាពេលកន្ល​ងមក។ សម្រាប់ឆ្នាំ២០១៦នេះវិញ តារាប្រុសវ័យ២៣ឆ្នាំ James Jirayu និងតារាស្រីវ័យ២៦ឆ្នាំ Bella​ Ranee បានសម្តែងរួមគ្នាម្តងទៀត នៅក្នុងរឿង «ភរិយាបណ្តូលចិត្ត» ឬ «Beloved Loyal Wif​e» ដែល PNN បានសិទ្ធិផ្តាច់មុខ ក្នុងការចាក់ផ្សាយ នាពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា លោក James Jirayu និងកញ្ញា Bella បានចាប់ដៃគូសម្តែង ជាមួយគ្នាក្នុងរឿងភា​គ​ ដ៏ល្បី​បំផុតរបស់ថៃ ចំនួនពីរ គឺរឿង «សុភាពបុរសទាំង៥» ឬ «Suparburoot Jutathep Series» និងរឿង «ភរិយាបណ្តូលចិត្ត» ឬ «Beloved Loyal Wife»។ ក្នុងពេលឆាប់ៗខាង​មុខនេះ PNN ក៏នឹងចាក់ផ្សាយជូនទូរទស្សនិកជន បានតាមដានទស្សនា នូវរឿងទាំងពីរនេះ ផងដែរ។

PNN ជាស្ថានីយ​ទូរទស្សន៍ថ្មី​ និង​ទំនើប​បំផុត​ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចុះ​កិច្ចសន្យា​ផ្ដាច់​មុខ​មួយ កាលពីខែ ឧសភា ឆ្នាំ២០១៥ ក្នុងការទទួលបានសិទ្ធិ ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​ភាគ​ល្បីៗនិងថ្មីៗ បំផុតរបស់​ស្ថានីយទូរទស្សន៍​ ប៉ុស្តិ៍​លេខ៣​ថៃ។ សម្រាប់ព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងការមកដល់ របស់កំពូល​តារាសម្តែងថៃ ទាំងពីរនេះ សូមលោកអ្នកតាមដាន ទំព័រហ្វេសប៊ុករបស់ PNN ដែលមានអាសយដ្ឋាន៖ www.facebook.com/PNNDramaFanClub ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង