CamNews

ប្រធានាធិបតី​រុស្ស៊ី លោក Putin នឹង​ប្រើប្រាស់​សត្វ​កណ្ដុរ សម្រាប់​ធ្វើ​សង្គ្រាម​ប្រឆាំង​ក្រុម ISIS

(​ម៉ូស្គូ​)៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin កំពុង​រៀបចំ​ប្រលែង​អាវុធ​ទំនើប​ចុងក្រោយ​របស់​រុស្ស៊ី សម្រាប់​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ភេរ​វករ ជាពិសេស​គឺ​ក្រុម​ឧទ្ទាម ISIS ដែល​អាវុធ​ថ្មី​បំផុត​នោះ​គឺជា​សត្វ​កណ្ដុរ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Daily News នៅ​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០១៦​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី កំពុង​សិក្សា​ទៅលើ​គម្រោង​ថ្មី​មួយ ដែល​រួម​បញ្ចូល​គ្នា​នូវ​បច្ចេកវិទ្យា ជាមួយនឹង​ខួរក្បាល​របស់​សត្វ​កណ្ដុរ ដែល​ត្រូវបាន​គេ​ជឿ​ថា​វា​នឹង​មាន​ប្រសិទ្ធ ហើយក៏​ជា​អាវុធ​ដ៏​អស្ចារ្យ​មួយ​ផងដែរ សម្រាប់​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​

​តាមរយៈ​វីដេអូ​ដែល​អ្នកវិទ្យាសាស្ត្រ​របស់​រុស្ស៊ី បានបង្ហាញ​គឺ​អ្នកវិទ្យាសាស្ត្រ​បាន​បំពាក់​នូវ​ឧបករណ៍​ម្យ៉ាង​នៅលើ​ក្បាល​ កណ្ដុរ​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​ខួរក្បាល​កណ្ដុរ និង​ប្រើប្រាស់​ច្រមុះ​របស់​សត្វ​កណ្ដុរ​ដើម្បី​ហិតក្លិន​ថ្នាំញៀន ឬ​អាវុធជាតិផ្ទុះ​ជាច្រើន​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​បាន​អះអាងថា ពួកគេ​ត្រូវបាន​ពេលវេលា​ប្រមាណ ២​ឬ​៣​ខែ​នឹង​ទទួលបាន​លទ្ធផល​ពី​ការសាកល្បង​មួយ​នេះ ហើយ​វា​អាច​នឹង​យក​ទៅ​ប្រើប្រាស់​នៅក្នុង​ការធ្វើ​សង្គ្រាម​បាន​នៅក្នុង​ ឆ្នាំនេះ​។​

​ក្រៅពី​ហិតក្លិន​ថ្នាំញៀន និង​អាវុធជាតិផ្ទុះ សត្វ​កណ្ដុរ​នេះ​ក៏​ជា​ឧបករណ៍​សម្រាប់​ធ្វើការ​បំផ្ទុះ​គ្រាប់បែក និង​ជា​កងទ័ព​ជួរ​ត្រៀម​មុខ ដែល​កាច​សាហាវ និង​មាន​ឥទ្ធិពល​ខ្លាំង​ជាង​អាវុធ​នា​ពេលបច្ចុប្បន្ន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា សត្វ​កណ្ដុរ​ដែល​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​កំពុងតែ​ធ្វើ​ការពិសោធន៍ និង​សាកល្បង​នេះ​គឺ​ត្រូវបាន​ប្រទេស​ជាច្រើន​នៅលើ​សកលលោក មានដូចជា កម្ពុជា​, ថៃ​, អង់​ហ្គោឡា​, តង់​ហ្សា​នី និង​ម៉ូ​សំ​ប៊ិក ប្រើ​សម្រាប់​ស្វែងរក​គ្រាប់មីន​៕​

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី

ប្រភព ៖ ដេលីម៉ែល