CamNews

គ្រូពេទ្យប៉ាគិស្ថានម្នាក់ត្រូវជាប់ពន្ធនាគារ៣៣ឆ្នាំក្រោមបទ ជួយអាមេរិកស្វែងរកប៊ីនឡាដែន

សារព័ត៌មានប៉ាគិស្ថាន កាលពីថ្ងៃទី ២៣ឧសភា បានអោយដឹងថា គ្រូពេទ្យម្នាក់ឈ្មោះ Shakil
Afridi ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគាររយៈ ៣៣ឆ្នាំ ពីបទក្បត់ជាតិ ដោយសារតែបុរស
នេះបានជួយអាមេរិកក្នុងស្វែងរកអតីតមេដឹកនាំភេរវកម្ម អូសាម៉ា ប៊ីនឡាដែន។

តុលាការស្រុក Khyber​ បានធ្វើការសម្រេចចិត្តខាងលើ ព្រមទាំងបានពិន័យជាប្រាក់ ៣២០.០០០
rupi (ប្រហែល ៤.៣៧៨ដុល្លារ) ចំពោះគ្រូពេទ្យរូបនេះ។ នៅក្នុងករណីដែលមិនមានប្រាក់ លោក
គ្រូពេទ្យ Afridi​ នឹងត្រូវជាប់ពន្ធនាគារបន្ថែម ៣ឆ្នាំទៀត។ ក្រៅពីបានប្រកាសសាលក្រម គ្រូពេទ្យ
នេះត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារមួយនៅក្រុង Pesharwa ប្រទេសប៉ាគិស្ថាន។

គ្រូពេទ្យ Afridi ត្រូវកាត់ទោសអោយជាប់ពន្ធនាគារ ៣៣ឆ្នាំ

កាសែតក្នុងស្រុកបានរាយការណ៍ថា គ្រូពេទ្យ Afridi បានរៀបចំគម្រោងធ្វើការចាក់វ៉ាក់សាំងក្លែង
ក្លាយដើម្បីអាចចូលទៅកាន់មន្ទីរពេទ្យ លួចយក DNA របស់ប៊ីនឡាដែន​ នៅឯក្រុង Abbottabad
ជាកន្លែងដែលអតីតមេភេរកម្មរូបនេះកំពុងលាក់ខ្លួន។ ក្រោយមក Afridi ​ក៏បានប្រគល់វាទៅអោយ
អាមេរិក ជួយអោយអាមេរិកកំណត់ទិសដៅ និងកំចាត់អូសាម៉ា ប៊ីនឡាដែន បានសម្រេច។

បន្ទាប់ពីអាមេរិកបានកំចាត់ ប៊ីនឡាដែន កាលពីខែឧសភា ឆ្នាំ ២០១១ គ្រូពេទ្យ Afridi ក៏បានរត់
គេចខ្លួនពីស្រុក Duoerhamu ភាគពាយព្យ ប៉ាគិស្ថាន ទៅកាន់ អាហ្គានិស្ថាន ប៉ុន្ដែត្រូវគេចាប់
បាន។ គ្រូពេទ្យ Afridi បានសារភាពថា ខ្លួនបានរៀបគម្រោង និងធ្វើការចាក់វ៉ាក់សាំងក្លែងក្លាយ
ដើម្បីយក DNA របស់ ប៊ីនឡាដែន។

រដ្ឋមន្ដ្រីការពារជាតិអាមេរិក លោក Leon Panetta ក៏ធ្លាប់បានទទួលស្គាល់នូវករណីខាងលើ ហើយបានថ្លែងថា ប៉ាគិស្ថាន គួរតែដោះលែង និងអនុញ្ញាតអោយគ្រូពេទ្យនេះបានមករស់នៅឯ
អាមេរិក។

គួររឭកថា កាលពីថ្ងៃទី ២ឧសភា ឆ្នាំ ២០១១ ក្រុមកុម្មង់ដូពិសេសរបស់អាមេរិក បានប្រើប្រាស់
ឧទ្ធម្ភាគចក្រចេញដំណើរពី​ អាហ្គានីស្ថាន មកកាន់ភាគពាយព្យរបស់ប៉ាគិស្ថាន រួចបានចូលទៅ
ក្នុងផ្ទះរបស់ប៊ីនឡាដែន និងបានសម្លាប់អតីតមេភេរវកម្មនេះ និងបាននាំយកសាកសពទៅកាន់
មូលដ្ឋានទ័ពរបស់ខ្លួន៕

ដោយ ៖ សូរីយ៉ា
ប្រភព​ ៖ en-maktoob