CamNews

អភិបាលក្រុងម្នាក់ទៀតហើយ ត្រូវបានបាញ់សម្លាប់ ក្រោយពីបាញ់តដៃជាមួយសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន

(ម៉ានីល)៖ អភិបាលក្រុង Albuera នៃខេត្ត Leyte របស់ប្រទេសហ្វីលីពីន បានស្លាប់បាត់​បង់ជីវិតហើយ នៅក្នុងពន្ធនាគារស្ថិតនៅ​ភាគកណ្តាលប្រទេសហ្វីលីពីន បន្ទាប់ពីកើតមានហេតុការណ៍​បាញ់បោះដាក់គ្នា នៅក្នុងពន្ធនាគារនោះ។ នេះបើតាមសារព័ត៌មាន Channel News Asia ដកស្រង់ការផ្សាយពី Reuters នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

អភិបាលក្រុងខាងលើនេះមានឈ្មោះថា Rolando Espinosa លោកបានស្ម័គ្រចិត្តចូល​មកទទួលទោស ដោយខ្លួនឯងនៅថ្ងៃទី០៥ ខែតុលា ដោយមិនចាំរង់ចាំដល់ប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូធើតេ ធ្វើការ​បង្ក្រាបដោយបង្ហូរឈាមនោះឡើយ។ កាលពីខែសីហា លោក ឌូធើតេ បានស្នើឲ្យលោក Rolando និងកូនប្រុសធ្វើកា​រប្រ​គល់ខ្លួនដល់​សមត្ថកិច្ចដោយ​សារតែភស្តុមាន​ច្បាស់លាស់​បង្ហាញថា អភិបាលក្រុងរូបនេះ មានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនដ៏សកម្ម។

មកដល់ថ្ងៃសៅរ៍ ទី០៦ខែវិច្ឆិកានេះ ក្រុមប៉ូលិសបំពេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនបានចូលទៅកាន់ ពន្ធនាគារដែលលោក Rolando កំពុងជាប់ឃុំតែក៏ត្រូវលោកនិងគូកនម្នាក់ទៀតឈ្មោះ Raul Yab បាញ់រះសំដៅមកកងកម្លាំង​ប៉ូលិស ទើបប៉ូលិសសម្រេចចិត្តបាញ់តបតវិញក្នុងន័យការពារខ្លួន បានបណ្តាល ឲ្យលោកអភិបាល​ក្រុងរូបនេះបាត់​បង់​ជីវិតជាមួយនិងទណ្ឌិត​ដូចគ្នាម្នាក់ទៀត​នៅហ្នឹងកន្លែង។

គួរបញ្ជាក់ថាកាលពីខែតុលាការមុននេះ ប៉ូលិសបង្ក្រាបគ្រឿងញៀនហ្វីលីពីនក៏បានបាញ់សម្លាប់អភិបាល​ក្រុងមួយរូប និងកងអង្គរក្សរបស់លោក០៩នាក់​ផ្សេងទៀតដែរ នៅប៉ុស្តិ៍ត្រួតពិនិត្យភាគ​ខាងត្បូងប្រទេស និងបានរកឃើញគ្រឿងញៀនជាច្រើននៅក្នុងរថយន្តអភិបាលក្រុងរូបនោះទៀតផង៕

​ប្រភព ៖ Reuters

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី