ភ្នំពេញ ៖ បុរសម្នាក់ ដែលប្រជាពលរដ្ឋ អះអាងថា មានអាយុជាង៣០ឆ្នាំ បានបើក រថយន្ដ ហ្វតរ៉េងជើ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-3345 ទៅចតនៅខាងត្បូង ព្រះអង្គដងកើ តាម បណ្ដោយផ្លូវ ព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រួចហើយបើក ទ្វារទៅលោត ទឹកសម្លាប់តែម្ដង បង្កឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលមានការចោម រោមមើលពីសំណាក់ ប្រជាពលរដ្ឋជាច្រើននាក់ នៅទីនោះ ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីបាន បញ្ជាក់ថា បុរសរូបនេះ បានបើករថយន្ដតែ ម្នាក់ឯងឆ្ពោះទៅមាត់ ទន្លេ រួចហើយទៅ លោតទឹកសម្លាប់ខ្លួន ដោយគ្មាននរណាម្នាក់ ស្គាល់ពីអត្ដសញ្ញាណនិងមូលហេតុ ដែលនាំ ឱ្យជនរងគ្រោះ ធ្វើបែបនេះឡើយ ។

ក្រោយពីមានការភ្ញាក់ផ្អើលបានធ្វើឱ្យ អាជ្ញាធរ និងសមត្ថកិច្ចនគរបាល ខណ្ឌដូនពេញ ចុះទៅ ជួយអន្ដរាគមន៍ភ្លាមៗ ដោយជួលក្រុមមុខ ទឹករាវរកជនរងគ្រោះ ហើយបានព្យាយាម ស្វែងរកក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីសួរ នាំពីមូលហេតុ ។ នៅកន្លែងកើតហេតុ ជនរងគ្រោះបាន បន្សល់ស្បែកជើងប៊ូមួយគូផងដែរ ។

នេះជាករណីធ្វើ អត្ដឃាតគួរឱ្យភ្ញាក់ផ្អើល នៅពេលដែលជនរងគ្រោះ បើករថយន្ដស៊េរីទំនើបតម្លៃរាប់ ម៉ឺនដុល្លារ ទៅលោតទឹកសម្លាប់ ខ្លួនយ៉ាងដូច្នេះ ពោលធ្លាប់តែឃើញជនរង គ្រោះនាពេលកន្លង ទៅនាំគ្នាជិះម៉ូតូឌុប ជិះ ម៉ូតូកង់និងដើរទៅលោតទឹក ។

គិតត្រឹមវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃដដែលនេះ សពជនរងគ្រោះត្រូវបានសមត្ថ កិច្ចរកឃើញហើយ បន្ទាប់ពីជួលអ្នកមុខទឹក រាវរកអស់ពេលជាង១ម៉ោងរួចមក ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលខណ្ឌដូនពេញ បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះលាង វីរៈ អាយុ៣៣ឆ្នាំ រស់នៅសង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន និងមានមុខរបរ ជាអ្នករកស៊ីសាងសង់ផ្ទះ ។

យ៉ាងណាក៏ដោយ ចំពោះមូលហេតុពិត ប្រាកដសមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅ ឡើយទេ ហើយក្រោយពីការបញ្ចប់ធ្វើកោ សល្យវិច័យរួចមក បានប្រគល់ទៅឱ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល