អង្គការរដ្ឋអ៊ីស្លាម ISIS កាលពីថ្ងៃទី ១៤កន្លងទៅ បានចេញមុខទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់
បែកអត្តឃាត នៅឯទីតាំងត្រួតពិនិត្យសន្តិសុខមួយកន្លែងក្នុងរដ្ឋធានីបាកដាត ប្រទេសអ៊ីរ៉ាក់ ដែល
បណ្ដាលឱ្យមានមនុស្សសា្លប់ ២១នាក់ និងរងរបួស ៣៥នាក់។

សមាជិកនៃអង្គការភេរវកម្មរដ្ឋអ៊ីស្លាម

ទីភ្នាក់សារព័ត៌មាន BBC ចេញផ្សាយថា ការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានធ្វើឡើងនៅផ្លូវមួយដែល
ឆ្ពោះមកកាន់ខណ្ឌ Kadhimiyah ភាគពាយព្យនៃរដ្ឋធានីបាកដាត ដែលនៅទីនោះ មានមនុស្សភាគ
ច្រើនជាជនមូស្លីមនិកាយស៊ីអ៊ីត។

ទីភ្នាក់ងារសារព័ត៌មាន Amaq ដែលមានទំនាក់ទំនងជាមួយអង្គការរដ្ឋអ៊ីស្លាម បានឱ្យដឹងថា ការ
បំផ្ទុះគ្រាប់បែកខាងលើ គឺចង់សំដៅលើទាហានអ៊ីរ៉ាក់ ដែលមានវត្តមាននៅទីនោះ។ ប្រភពព័ត៌
មានមួយចំនួន ឱ្យដឹងថា ជនរងគ្រោះក្នុងអំពើភេរវកម្មនេះ មានទាំងបុគ្គលិកសន្តិសុខ និងប្រជា
ពលរដ្ឋសាមញ្ញ។

បន្ទាប់ពីការផ្ទុះគ្រាប់បែក កងសន្តិសុខ ក៏បានឡោមព័ន្ធតំបន់កើតហេតុ ទន្ទឹមនឹងនេះក៏បានពង្រឹងការត្រួតពិនិត្យនៅកន្លែងផ្សេងៗក្នុងរដ្ឋធានីផងដែរ។

ISIS បំផ្ទុះគ្រាប់បែកនៅក្នុងខណ្ឌ Kadhimiyah ភាគពាយព្យនៃរដ្ឋធានីបាកដាត

សួមរំលឹកថា កាលពីថ្ងៃទី ៣កក្កដាកន្លងទៅ ក្រុម ISIS ក៏ធ្លាប់បានវាយប្រហារដោយបំផ្ទុះគ្រាប់បែក
មួយនៅខណ្ឌ Karrada នៃក្រុងបាកដាត បណ្ដាលឱ្យមានមនុស្សស្លាប់ ២៨១នាក់។ នេះគឺជាការវាយ
ប្រហារធំបំផុតដែលក្រុម ISIS បានធ្វើឡើងនៅអ៊ីរ៉ាក់ ក្នុងឆ្នាំនេះ។

សូមបញ្ជាក់ថា Karrada និង Kadhimiyah គឺសុទ្ធតែជាខណ្ឌដែលមានជនជាតិមូលស្លីមនិកាយស៊ីអ៊ីត
រស់នៅច្រើន។ ក្រុម ISIS បានចាត់ទុកជនមូលស្លឹមនិយាយស៊ីអ៊ីត ថាជាអ្នកកាន់សាសនាចម្លែក ហើយតែងតែវាយប្រហារទៅលើកន្លែងដែលពួកគេរស់នៅ។

ប្រែសម្រួល ៖ បុត្រា