CamNews

ជប៉ុន បញ្ជូន​សារធាតុ​ផលិត​អាវុធ​នុយក្លេអ៊ែ ទៅ​កាន់​សហរដ្ឋអាមេរិក ដោយ​អាច​ផលិត​បាន ៥០​គ្រាប់

(​តូ​ក្យូ​)៖ នាវា​មួយគ្រឿង​ផ្ទុក​ដោយ​សារ​ធាតុភ្លុយ​តា​នីត្យូ​ម សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែ បាន​ចាកចេញ​ពី​ប្រទេស​ជប៉ុន ឆ្ពោះទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​នេះ​គឺជា​ការបញ្ជូន គ្រឿង​សម្ភារៈ​គ្រោះថ្នាក់​កម្រិត​ខ្ពស់ ចាប់តាំងពី​ឆ្នាំ​១៩៩២​មក នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែ​មីនា​។

​ក្រុម​អភិរក្ស​បរិស្ថាន Greenpeace បានបញ្ជាក់​ថា សារ​ធាតុភ្លុយ​តា​នីត្យូ​ម​ប្រមាណ ៣៣១​គីឡូក្រាម គឺ​គ្រប់គ្រាន់​ក្នុង​ការផលិត​អាវុធ​នុយក្លេអ៊ែ ប្រមាណ​ជា ៥០​គ្រាប់ ត្រូវបាន​យក​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នុយក្លេអ៊ែ​មួយ​នៅ​តំបន់​កំពង់ផែ Tokai Mura ប្រទេស​ជប៉ុន ដាក់​ទៅលើ​នាវា​របស់​ចក្រភព​អង់គ្លេស ឈ្មោះ Pacific Egret ដើម្បី​បញ្ជូន​ទៅ​កាន់​រដ្ឋ South Carolina សហរដ្ឋអាមេរិក​។​

​ភ្នាក់ងារ​ថាមពល​អា​តូមិ​កជ​ប៉ុន (JAEA) ដែលជា​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​ទទួលបន្ទុក​លើ​គ្រឿង​ឧបករណ៍​នុយក្លេអ៊ែ មិនបាន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​របស់​ក្រុម Greenpeace នោះទេ ខណៈ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​តូ​ក្យូ ក៏​បាន​បដិសេធ​ក្នុង​ការអត្ថាធិប្បាយ​ផងដែរ​។​

​ការដឹក​បញ្ជូន​សារ​ធាតុភ្លុយ​តា​នីត្យូ​ម គឺ​ជា​ដំណឹង​ដ៏​រសើប​មួយ ព្រោះ​វា​អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​ការផលិត​អាវុធ​នុយក្លេអ៊ែ ឬក៏​គ្រាប់បែក​ដ៏​កាច​សាហាវ ហើយ​ការ​ដឹកបញ្ជូន​នេះ​ទៀតសោត​គឺជា​ចំនួន​ដ៏​តិច​មួយ​នៃ​សារ​ធាតុភ្លុយ​តា​នីត្យូ​ម​សរុប​នៅក្នុង​ប្រទេស​ជប៉ុន ដែល​មាន​ប្រមាណ​ជិត ៥០​តោន ដោយ​ភាគច្រើន​បានមក​ពី​ការ​ដំណើរ​ឡើង​វិញ នៃ​រ៉េ​អា​ក់ទ័រ​នៅ​ស្ថានីយ៍​ផលិត​អគ្គីសនី ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​។​

​សារ​ធាតុភ្លុយ​តា​នីត្យូ​ម ត្រូវបាន​ដឹក​បញ្ជូន​ដើម្បី​ផ្គត់ផ្គង់​ដល់​សហរដ្ឋអាមេរិក​, ចក្រភព​អង់គ្លេស និង​បារាំង​សម្រាប់​គម្រោង Fast Critical Assembly របស់​ភ្នាក់ងារ JAEA នៅក្នុង​ឧប្បតិហេតុ​នុយ​ក្លេ​អ៊ែរ Tokai Mura ដែល​បាន​កើតឡើង កាលពី​ឆ្នាំ​១៩៩៧៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី