CamNews

ហួសចិត្ត! ស្គាល់គ្នាតាមទូរស័ព្ទ ខាងប្រុសណាត់មកយកលុយ ពេលមកដល់បែរជាវាយប្លន់ ខាងស្រីទៅវិញ

(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវបុរស​រាប់អានគ្នា តាមទូរស័ព្ទ តេហៅណាត់ជួបដើម្បី​យកលុយ តែពេលទៅដល់បែរជាបុរសនោះវាយប្លន់យកលុយ ទៅវិញ។

ហេតុការណ៍នេះ ​បានកើតឡើងនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចនៅក្នុងព្រៃ ស្ថិតនៅភូមិកោះនិរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មន្ដ្រីនគរបាលបានឲ្យដឹងថា ស្ដ្រី​រងគ្រោះ​ឈ្មោះ ព្រាប ហ៊ីង អាយុ៤៨ឆ្នាំ មុខរបរស៊ីឈ្នួលលាងចាន ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ស្រ្តីរងគ្រោះបានប្រាប់ថា មុនកើតហេតុ គាត់ត្រូវបានជនសង្ស័យដែលស្គាល់តាមទូរស័ព្ទ តេហៅឲ្យមកយកលុយចាយរួចខ្លួនក៏តាម ការណាត់ ក្រោយពេលខ្លួនមកដល់ ជនសង្ស័យបានហៅចូលទៅក្នុងព្រៃ រួចក៏ធ្វើសកម្មភាពវាយបណ្ដាលឲ្យបែកមុខ។​ ជនរងគ្រោះ បញ្ជាក់ថា បន្ទាប់ពីវាយរួចជនសង្ស័យបានយកលុយ ៣០ម៉ឺនរៀល និងទូរស័ព្ទ១គ្រឿង ហើយរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខណ្ឌមានជ័យ និងដាក់ពាក្យបណ្ដឹងតាមក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី