CamNews

ពស់ថ្លាន់៨ក្បាល ត្រូវបាន ប្រជាពលរដ្ឋប្រទះ ឃើញនៅ ក្នុងរន្ធដំបូក

កំពង់ចាម៖ សត្វពស់ថ្លាន់ចំនួន៨ក្បាល ដែលរស់នៅ ក្នុងដំបូកចំណុច វាលជ្រាក ស្ថិតនៅ ចន្លោះ ភូមិជើងគោក និង ភូមិស្ទឹង ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម យូរឆ្នាំមកហើយ ត្រូវអ្នកស្រុកប្រទះ ឃើញក៏នាំគ្នា ចាប់យកចេញពីរន្ធ ប្រគល់ឲ្យ ទៅក្រុមអភិរក្ស សត្វព្រៃរបស់ ខណ្ឌរដ្ឋបាល ព្រៃឈើ ខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ តែដោយមានអព្ភូត ហេតុ ថា អ្នកតាម្ចាស់ស្រុក មកពន្យល់សុបិន ប្រាប់អ្នកភូមិ ឲ្យយកពស់ថ្លាន់ទាំងអស់នោះ ទុកកន្លែងដើមវិញ ដើម្បីសេចក្តី សុខរបស់អ្នកភូមិ ។

លោកតា សាន អឿន អាយុ៦១ឆ្នាំ រស់នៅភូមិស្ទឹង បានឲ្យដឹងថា ក្មេងៗកូនចៅអ្នកភូមិស្ទឹង ២នាក់ នាំគ្នាដើរ បាញ់សត្វ មានទាំងបណ្តើរឆ្កែទៅជាមួយផង ស្រាប់តែឆ្កែ របស់ គេទាំង ២នាក់ព្រូស ពេលទៅមើល ក៏ឃើញពស់ថ្លាន់ ហើយនាំគ្នារត់ទាំងមនុស្ស និង ឆ្កែ ទៅប្រាប់អ្នក ច្រូត ការច្រាំង ស្រូវនៅជិត នោះ មកមើលផ្អើលតៗគ្នា ឮ ដល់ពេទ្យបុល ដែលដើរចាក់ថ្នាំនៅ ភូមិនោះ ហើយបានយកទូរស័ព្ទថតរូបពស់ថ្លាន់យកមកចែកចាស់ៗ ក្នុងភូមិមើល ឃើញពស់ ថ្លាន់ចំនួន៣ក្បាលភ្លាម អ្នកស្រុកភូមិនាំគ្នាទៅមើលឈូរឆ ពស់បានលូនចូលរន្តវិញ អ្នកខ្លះបាន យកទឹកចាក់ពីលើរន្ត ហើយបានឈរលើដំបូក រហូតបាក់ដី នាំគ្នាកាយ ចាប់យកពស់ ទាំងនោះ ម្តង១ក្បាលៗ ចំនួន៨ក្បាល រួចប្រគល់ឲ្យទៅក្រុមអភិរក្សសត្វព្រៃ របស់ខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ចាម ដើម្បីយកទៅប្រលែងនៅភ្នំតាម៉ៅ ។ តែនៅយប់ ថ្ងៃចាប់នោះ មានអ្នកស្រុក បាន និយាយថា មានលោកតាម្ចាស់ស្រុក មកប្រយល់សប្តិ ថា "បើចង់ឲ្យអ្នកភូមិមាន សេចក្តីសុខ ត្រូវយកកូនចៅគេទាំងនោះ មកដាក់កន្លែងដើមវិញ" យប់នោះផងដែរ អ្នកស្រុកក៏ចេះតែមានការ រសប់រសល់ដេកមិនលក់ រសេះរសោះដៃជើងស្ទើរគ្រប់គ្នា លុះជិតភ្លឺអ្នកភូមិ បាននាំគ្នាទៅអុជ ធូបចំណុចដំបូកខាងលើ ដើម្បីសុំខមាលទោស អ្នកតាម្ចាស់ទឹកម្ចាស់ដី។

លោកតា អឿន បន្តទៀតថា នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ អ្នកភូមិចំនួន២នាក់ មានបារមីចូល ដែលមានកាយវិការ វា លូន យ៉ាងល្វតល្វន់ ដំណើរជាសត្វពស់ ថ្លាន់ បញ្ចេញរិទ្ធព្រោះពិសផែតៗ ផែតៗ បញ្ជាក់ប្រាប់ថា មាន២ព្រះអង្គ ៖ ១-ព្រះនាមព្រះអង្គប្រាសាក់ និង ១-ព្រះអង្គទៀតព្រះនាមស្រីបុប្ផា ហើយព្រះនាមស្រីបុប្ផា ទ្រង់ខ្ញាល់ ខឹង ពេលដែលចាប់យកកូនចៅលោកចេញពីរន្តទាញកន្ត្រាក់ ខ្លាំងៗ គេឈឺដែរណា ព្រោះគេមានជីវិតដូចមនុស្សលោកដែរ ។

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤នេះ បារមីពស់ក៏មានចូល អ្នកភូមិ ជាបន្តបន្ទាប់ អ្នកក្រៅភូមិក៏ចូលដែរដូចជា អ្នកភូមិបឹងកុក និង អ្នកភូមិភ្នំ ផងដែរ ។

លោកតា អឿន បញ្ជាក់ឲ្យដឹងទៀតដែរថា  មានអ្នកស្រុកមកអុជធូបសុំសេចក្តីសុខ សុំទឹកយកទៅផឹក យកទៅលុបលាងមុខ ដើម្បីព្យាបាលជំងឺផងដែរ ។ នៅកន្លែង ដំបូកដែលពស់នៅ ព្រៃ ស្មៅ ដុះនៅព័ទ្ធជុំវិញ មានអង្កត់ផ្ចិត១០ម៉ែត្រ ដុតមិនឆេះ ហើយតាំងពីដូនតាមក អ្នកស្រុកមិនដែលឃើញ សូម្បីតែស្នាមវាក៏គ្មានដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល