CamNews

រំលោភក្មេងស្រីអាយុ៥ឆ្នាំ ក្នុងការដ្ឋានសំណង់ រួចរត់គេចខ្លួនបាត់, ជនរងគ្រោះបញ្ជូនទៅមន្ទីរ

(ភ្នំពេញ)៖ កុមារីអភ័ព្វម្នាក់ ត្រូវបានជនមិនស្គាល់មុខចាប់រំលោភបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល នៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងផ្ទះកំពុងសាងសង់មួយ ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះ ស ស គ អាយុ៥ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងមួយ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សមត្ថកិច្ច ក្នុងពេលចុះទៅត្រួតពិនិត្យ បានប្រមូលវត្ថុតាង ដែលបន្សល់ទុកនៅកន្លែងកើតហេតុ រួមមាន ខោជើងខ្លីរូបតុក្កតា១ និងស្បែកជើងម្ខាង ពណ៌បៃតង។

សមត្ថកិច្ចបានបន្តថា «មុនពេលកើតហេតុកុមារីរងគ្រោះ បានដើរម្នាក់ឯង ចេញពីកន្លែងស្នាក់នៅ ទៅមើលទូរទស្សន៍ នៅរោងស្នាក់នៅក្បែរគ្នារបស់ម្តាយមីង ឈ្មោះ ឃុត មុំ ហើយម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ឈ្មោះ ឃុត ងែត បានដើរទៅពីក្រោយដែរ តែពេលទៅដល់ បែរជាមិនឃើញ គាត់ក៏បានប្រាប់ប្តីរបស់គាត់ ឈ្មោះ សេង ស្រង់ ហើយនាំគ្នាដើរស្រែករកក្នុងការដ្ឋានសំណង់ ពេលទៅដល់ចំណុចកើតហេតុ ក៏ស្រាប់តែឮសម្លេងក្មេងស្រីរងគ្រោះស្រែកយំ ភា្លមនោះ ពួកគាត់ក៏បាននាំគ្នាចូលទៅមើល ហើយបានឃើញកុមារីរងគ្រោះ ត្រូវបានស្រាតខោ ថែមទាំងប្រដាប់ភេទមានហូរឈាម បន្ទាប់មកក្រុមគ្រួសារ ក៏បានបញ្ជូនកុមារីរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងយប់ ចំណែកជនសង្ស័យគេចខ្លួនបាត់ស្រមោល»។

បច្ចុប្បន្ន សត្ថកិច្ចមូលដ្ឋាន បាននិងកំពុងធ្វើការស្រាវជ្រាវវែករកមុខជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី