CamNews

កញ្ញា ធី សុវណ្ណថា៖ «បើមានបាតុកម្មប្រឆាំងការចាប់ខ្លួនលោក កឹម សុខា នាងខ្ញុំ នឹងដឹកនាំបាតុកម្មគាំទ្រ

(ភ្នំពេញ)៖ កញ្ញា ធី​ សុវណ្ណថា ដែលត្រូវបានគេដឹងថា ជាសកម្មជនគណបក្សសង្គ្រោះជាតិដ៏ល្បាញល្បីមួយរូប បានចេញមុខមកប្រកាសជាសាធារណថា រូបនាងនឹងដឹកនាំ ក្រុមបាតុកម្មធ្វើការគាំទ្រចំពោះចំណាត់ការរបស់តុលាការ ទៅលើលោក កឹម សុខា ដែលជាប់ចោទពីបទ «បដិសេធក្នងការចូលខ្លួន មកបំភ្លឺរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ» ប្រសិនបើមានបាតុកម្មប្រឆាំងនឹង ការចាប់ខ្លួនរបស់លោក កឹម សុខា។

កញ្ញា ធី សុវណ្ណាថា បានប្រកាសនៅលើ Facebook របស់កញ្ញាថា «សូមលោក កឹម សុខា មានភាពក្លាហានទទួលខុសត្រូវចំពោះមុខច្បាប់ បើមានបាតុកម្ម ប្រឆាំងការចាប់ខ្លួនលោក កឹម សុខា នាងខ្ញុំ នឹងដឹកនាំបាតុកម្ម គាំទ្រចំណាត់ការរបស់តុលាការ» ក្រៅពីការប្រកាសធ្វើបាតុកម្មគាំទ្រចំណាត់ការរបស់តុលាការ, ក្រុមយុវជនគាំទ្របក្សសង្គ្រោះជាតិរបស់កញ្ញា ធី សុវណ្ណថា រួមនឹងក្រុមនិស្សិតរបស់លោក ស្រី ចំរើន បូករួមនិងសមាគម សហជីពទាំង១២ស្ថាប័ន ក៏នឹងបានចេញលិខិត ប្រកាសគាំទ្រចំពោះអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ដែលបានចាត់វិធានការតាមផ្លូវច្បាប់លើកលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

នៅក្នុងញត្តិគាំទ្របានបញ្ជាក់ថា «យើងខ្ញុំជាប្រធានអង្គការ សមាគម សហជីព និងបណ្តាញយុវជន១២ស្ថាប័ន សូមចូលរួមគាំទ្រចំពោះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចាត់វិធានការតាមផ្លូវច្បាប់លើលោក កឹម សុខា។ យើងខុំស្នើសុំថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិទាំងអស់ មេត្តាស្វែងយល់ពីច្បាប់ និងគោរពច្បាប់ទាំងអស់គ្នា»៕

ផ្តល់សិទ្ធិដោយ ​៖ ហ្រ្វេសញ៉ូវអាសុី