ភ្នំពេញ ៖ នារីខ្មែរឥស្លាម ២នាក់ ជា និស្សិតនៅសកលវិទ្យាល័យន័រតុន បានរង របួស ក្រោយ
ពេលដែលរថយន្ដស៊ីអវី មួយ គ្រឿង ដែលបើកដោយមន្ដ្រីយោធាម្នាក់ បុកកាលពីវេលាម៉ោង
៧ និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ១១០ ក្នុង
សង្កាត់វត្ដ ភ្នំ ខណ្ឌដូនពេញ ប៉ុន្ដែសម្រាប់គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ មិនរំខានដល់សមត្ថ
កិច្ចមូលដ្ឋាន ឬមន្ដ្រីនគរបាលចរាចរណ៍ជើង គោក ចុះមកវាស់វែង និងជួយដោះស្រាយ នោះ
ឡើយ ព្រោះតែអ្នកបើករថយន្ដបាន សងសំណងទៅជនរងគ្រោះទាំង២នាក់ ចំនួន ៧០ម៉ឺនរៀល។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា និស្សិតសកលវិទ្យាល័យន័រ តុន ជនជាតិខ្មែរ
ឥស្លាមបានបើកម៉ូតូម៉ាក ស្មាស់ពណ៌ក្រហម ពាក់ស្លាកលេខ ក្រចេះ ១បេ ៣៣២៥ ក្នុងទិសដៅពី
ជើងទៅត្បូង ទំនងជាឆ្ពោះទៅសាលារៀន លុះដល់ចំណុច កើតហេតុ ស្រាប់តែមានរថយន្ដស៊ីអវី
មួយ គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំ ពេញ ២ណ-៥៦៥១ ធ្វើដំណើរក្នុងទិសដៅពី កើត
ទៅលិច បានបុកពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះទាំង ២នាក់ ដួល ម៉ូតូរងរបួស ប៉ុន្ដែ មិន
ធ្ងន់ធ្ងរនោះឡើយ។

សេចក្ដីរាយការណ៍បានបន្ដទៀតថា ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ ភាគីទាំង២បានធ្វើការ
សម្របសម្រួលគ្នា លុះចុងបញ្ចប់ ម្ចាស់រថយន្ដស៊ីអវី បានសង សំណងចំនួន ៧០ម៉ឺនរៀលដល់ជនរង
គ្រោះ ទាំង២នាក់។យ៉ាងណាក៏ដោយពុំមាននរណា ម្នាក់ ស្គាល់ពីអត្ដសញ្ញាណអ្នកបើករថយន្ដនោះ
ឡើយ គ្រាន់តែដឹងថា ជាមន្ដ្រីយោធា ដោយឡែកជនរងគ្រោះទាំង២នាក់ ជា និស្សិតសកលវិទ្យា
ល័យន័រតុន ។ ក្រោយដោះស្រាយគ្នារួច តាមរយៈសំណង ៧០ ម៉ឺនរៀល ភាគីទាំង២បានធ្វើដំណើរ
ត្រឡប់ ទៅវិញរៀងៗខ្លួន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល