កាលពីព្រេងនាយមានសេដ្ឋីម្នាក់មាន កូនក្រមុំរូបសម្ផស្សស្រស់ស្អាតគួរជាទីស្រលាញ់។
គាត់ចង់បានកូនប្រសារ ដែលមានប្រាជ្ញាវៃឆ្លាត ក៏បញ្ផាអោយអ្នកបម្រើ រកយុវជនដែល
មានប្រាជ្ញា ដោយមានលក្ខខណ្ឌថា បើមានបេក្ខជនណាអាច ធ្វើអោយដំរីលើកជើងបាន
លោកសេដ្ឋីនឹងលើកកូនក្រមុំអោយភ្លាម។

មានបេក្ខជនបានមកចូលរួមប្រឡងយ៉ាងច្រើន តែមិនអាចធ្វើអោយសត្វដំរីលើកជើងបាន
ឡើយ ថែមទាំងមានរបួសដោយសារដំរីទៀតផង។ តែនៅសល់បុរសម្នាក់ មកពីស្រុកលើ
គាត់ដើរពីក្រោយដំរី រួចក៏ដាល់ចំពងដំរីមួយដៃ យ៉ាងដំណំធ្វើអោយដំរីឈឺ លោតជើង៣
ជើង៤។ ភ្លាមនោះ លោកសេដ្ឋីញញឹមពេញចិត្តយ៉ាងខ្លាំង ដោយគិតថា បុរសម្នាក់នេះពិត
ជាមានប្រាជ្ញាណាស់ គាត់ក៏និយាយ ទៅកាន់បុរសនោះថា បើឯងធ្វើអោយដំរីគ្រវីក្បាល
បាន យើងនឹងលើកកូនស្រី ព្រមទាំងចែកទ្រព្យសម្បត្តិពាក់កណ្តាលអោយភ្លាម។

លឺដូច្នេះបុរសនោះ ក៏ដើរទៅជិតត្រចៀកដំរី ហើយខ្សឹបប្រាប់ដំរីថា ម៉េចឯងចង់ត្រូវមួយដៃ
ទៀតឬ? លឺសូរភ្លាមដំរី ភ័យណាស់ ក៏គ្រវីក្បាលញ័រ ដូចគោត្រូវស្រាំងទិច៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke