យានយន្ដ៖ នាយកក្រុមហ៊ុន រថយន្ដ VolksWagen លំដាប់ថ្នាក់ពិភពលោក របស់ប្រទេសអាល្លឺម៉ង លោក Martin Winterkorn នឹងត្រូវប្រឈមមុខនឹងការ បណ្ដេញចេញពីមុខតំណែង ក្រោយពីបានបែកធ្លាយរឿងអាស្រូវ យ៉ាងក្ដៅគគុក ក្នុងទឹកដីអាមេរិក ជាមួយប្រភេទរថយន្ដប្រើម៉ាស៊ូត។

ក្រុមហ៊ុនរថយន្ដ VolksWagen របស់ប្រទេសអាល្លឺម៉ង់ ដែលទើបតែដណ្ដើមបានទីផ្សារគាំទ្រយ៉ាងខ្លាំង ក្នុងទឹកដីអាមេរិក ជាមួយប្រភេទរថយន្ដទំនើប បានបែកធ្លាយរឿងអាស្រូវ ឡើងក្ដៅគគុកទៅលើប្រភេទរថយន្ដប្រើប្រាស់ម៉ាស៊ូត ដែលក្រុមហ៊ុន បានក្លែងបច្ចេកវិទ្យា បំបែកសារធាតុឧស្ម័នបំពុល បរិយាកាស ចេញពី រថយន្ដដែលប្រើប្រាស់ម៉ាស៊ូត។ ប្រភពព័ត៌មានបានបន្ដថា គ្រូសារ VolksWagen ដែលប្រើប្រាស់ ម៉ាស៊ូត ត្រូវបានគេរកឃើញថា មិនបានបំពាក់នូវ ប្រព័ន្ធបច្ចេកវិទ្យា បំបែកសារធាតុបំពុលបរិស្ថាន ដូចដែលបាន បង្ហាញនាខណៈពេលធ្វើតេស្ដកន្លងមកនោះទេ។ ចំពោះផលវិបាក ដែលកើតឡើយ៉ាង ធ្ងន់ធ្ងរនេះ បានធ្វើឲ្យ ក្រុមហ៊ុនធំទាំងមូល ប្រឈមមុុខនឹងការខាតបង់ទឹកប្រាក់ រាប់លានដុល្លារ ស្ទើមិនអាចស្មានដល់។

កាលពីប៉ុន្មានថ្ងៃមុន លោក Martin Winterkorn បានធ្វើការសូមអភ័យជាសាធារណៈ ចំពោះកំហុសភ្នាក់ងារតម្លើងប្រព័ន្ធបច្ចេកវិទ្យានោះ ដែលបណ្ដាលឲ្យមានបញ្ហាធំនេះកើតឡើង។ ហើយភ្នាក់ងារ ទាំងនោះ នឹងត្រូវប្រឈមមុខនឹងការផាកពិន័យដល់ទៅ ១៨ ប៊ីលានដុល្លារ នឹងត្រូវកោះហៅត្រលប់យកមកវិញនូវចំនួនរថយន្ដ ៥០០០០០ គ្រឿង ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ .carscoops