CamNews

ធី សុវណ្ណថា៖ «ខ្ញុំអាចទ្រាំបានមនុស្សជាច្រើនជេរខ្ញុំ តែខ្ញុំទ្រាំមិនបានទេ ពេលមនុស្សថោកទាបម្នាក់បោក...

(ភ្នំពេញ)៖ យុវតីដែលធ្លាប់បានធ្វើចលនាដ៏ផុសផុលស្វែងរកសំឡេងឆ្នោតឲ្យគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១៣ កញ្ញា ធី សុ  វណ្ណថា បានចេញមកបង្ហាញសារខ្លីមួយលើទំព័រ Facebook របស់ខ្លួន ដោយបានលើកថា កញ្ញាអាចទ្រាំបានការជេរពីមនុស្សជា ច្រើននាក់ តែកញ្ញា មិនអាចទ្រាំបានឡើយ នៅពេលឃើញមនុស្សម្នាក់ បោកប្រាស់មនុស្សជាច្រើននាក់។

ធី សុវណ្ណថា បានបញ្ជាក់លើ Facebook នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះថា «ខ្ញុំអាចទ្រាំបាន មនុស្សជាច្រើនជេរខ្ញុំ តែខ្ញុំទ្រាំ មិនបានទេ ពេលឃើញមនុស្សថោកទាបម្នាក់បោកប្រាស់មនុស្សជាច្រើននាក់»។

ទោះជាយ៉ាងណានៅលើទំព័រ Facebook នេះ កញ្ញា ធី សុវណ្ណថា មិនបានបញ្ជាក់ឈ្មោះ របស់ជន ដែលកញ្ញាហៅថា «ជនថោក ទាប» កំពុងតែបោកប្រាក់នោះឡើយ។

Fresh News បានព្យាយាមទូរស័ព្ទ ដើម្បីសុំការបញ្ជាក់បន្ថែមទៅលើខ្លឹមសារ ដែលបានបង្ហោះនេះ តែទូរស័ព្ទរបស់កញ្ញា ធី សុវណ្ណ  ថា ហៅចូលហើយគ្មានអ្នកទទួលនោះទេ។

មួយរយៈពេលចុងក្រោយនេះ កញ្ញា ធី សុវណ្ណថា បានរងការជេរតិះទៀនធ្ងន់ៗ ប្រកបដោយពាក្យអសុរោះផងនោះ ពីអ្នកលេងបណ្តា ញសង្គម Facebook ដែលមានគេដឹងថា មាននិន្នាការគាំទ្រគណបក្សសង្រ្គោះជាតិ។ ការជេរនេះ បានកើតមានឡើងបន្ទាប់ពី កញ្ញា  ធី សុវណ្ណថា ចេញមុខដាក់ពាក្យប្តឹងទាមទារឲ្យតុលាការស្វែងរកការពិតលើសំឡេងខ្សែអាត «រឿងអាស្រូវស្នេហ៍» របស់លោក កឹម  សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលបាននិយាយជាប់ពាក់ព័ន្ធជាមួយឈ្មោះរបស់កញ្ញានោះ។

បើទោះបីជាសារនៅលើ Facebook កញ្ញា ធី សុវណ្ណថា មិនបង្ហាញឈ្មោះជន ដែលកញ្ញាហៅថា «ជាជនថោកទាប» កំពុងដើរបោក ប្រាស់មនុស្សទៅទៅក្តី តែគេអាចដឹងបានថា សារនេះប្រហែលជាកញ្ញា ចង់ដាមដាមទៅឲ្យប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក  កឹម សុខា ដែលកំពុងជួបនូវព្យុះនូវរឿងអាស្រូវស្នេហ៍ ដែលជាទង្វើដ៏ស្អប់ខ្ពើមមួយនៅក្នុងសង្គមខ្មែរនោះ៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី