CamNews

Mesut Ozil ទម្លាយអាថ៌កំបាំង ដែលឈានឲ្យគាត់ផ្ទេរចូល មកកាន់ Arsenal

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធជម្រើសជាតិ អាល្លឺម៉ង់ វ័យ ២៦ ឆ្នាំ បានទើបតែទម្លាយអាថ៌កំបាំងដែល​​ ឈានទៅដល់ការសម្រេចចិត្ដផ្ទេរចេញពីក្លឹប Real Madrid ចូលក្នុងក្លឹប​កាំភ្លើងធំ Arsenal កាលពីឆ្នាំ ២០១៣​ ក្នុងតម្លៃខ្លួន ៤២.៥ លានផោន ។

Mesut Ozil បានទម្លាយអាថ៌កំបាំងដែល កីឡាករសម្រេចចិត្ដផ្ទេរចូលមកកាន់ Arsenal ប្រាប់ទៅអ្នកសារព័ត៌មានថា" ដើមឡើយ មុនពេលខ្ញុំចូលមកទីនេះ ខ្ញុំបានដឹងថា Arsenal គឺជាក្រុម ដែលមានសមត្ថភាព​ខ្ពស់ ក្នុងការប្រើយុទ្ធសាស្ដ្របច្ចេកទេសនៃការប្រកួត ហើយទាំងអ្វីដែលខ្ញុំបានដឹងដូច្នេាះ ខ្ញុំក៏សម្រេចចិត្ដផ្ទេរមកកាន់ ទីនេះ ពីព្រោះខ្ញុំក៏យល់ច្បាស់ពីបំណងរបស់ ថ្នាក់ដឹកនាំ( Arsene Wenger) នូវអ្វី​ដែលគាត់ចង់បានពីក្រុម... ពួកយើងពិតជាមានមោទនភាពចំពោះរូបគាត់ខ្លាំងណាស់ ជាពិសេស គម្រោង​នៃការរៀបចំក្រុម ចូលប្រកួត គាត់តែតែផ្ដល់ឲ្យនូវភាពថ្មីៗជារៀងរហូត ។ គាត់ពិតជាគ្រូបង្វឹកល្អមែន "។

ជាការពិតណាស់ សម្រាប់លោក Arsene Wenger គឺមិនធ្លាប់មាន កីឡាករណាម្នាក់ ក្នុងក្រុមមិនពេញចិត្ដគាត់នោះទេ ប៉ុន្ដែអ្វីដែលពិបាកនោះ គឺ កាលពីរដើម ឆ្នាំ ២០១៥ មានអ្នកគាំទ្រជាច្រើន បង្ហាញពីភាពមិន ពេញចិត្ដខណៈ ស្រែក លើកពិដា ជាអក្សរធំៗ ទាមទារឲ្យលោក ចុះចេញ ប៉ុន្ដែគាត់មិនចុះចេញតាមការ​ស្នើនោះទេ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ talksport