CamNews

នាំគ្នាត្រឡប់មកពីលេងបុណ្យសមុទ្រ ក្រឡាប់រថយន្ត ស្លាប់ និងរងរបួស ១០នាក់នៅស្រុកទឹកឈូ

(កំពត)៖ ប្រជាពលរដ្ឋមួយគ្រួសារ មានសមាជិក ១០នាក់ បានស្លាប់ និងរងរបួស ដោយសារក្រឡាប់រថយន្ត នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីត្រឡប់មក​ពីមើលបុណ្យសមុទ្រវិញ ដែលស្ថិតនៅតាមបណ្តោយ​ផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានលូដើមអំពិល ដែលស្ថិតក្នុងភូមិវត្តពោធិឃុំថ្មីស្រុកទឹកឈូខេត្តកំពត​ ។

មន្រ្តីនគរបាល ស្រុកទឹកឈូ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះថា មុនពេលកើតហេតុ មានកម្មវីធីបុណ្យសមុទ្រនៅឯទីរួមខេត្តកំពត​ហើយក្រុមគ្រួសារដែលរងគ្រួសនេះ​ មានសមាជិក១០​នាក់ក្នុងនោះមានស្រ្តី៣នាក់ បានជិះរថយន្តជាលក្ខណៈ​គ្រួសារមួយគ្រឿង​ម៉ាកសាំយ៉ុងពណ៌ទឹកប៊ិចស្លាកលេខកំពត2A-1431 ចេញពីស្រុកដងទង់ដើម្បីទៅមើល កម្មវិធីបុណ្យសមុទ្រ​នៅឯទីរួមខេត្តកំពត។

លុះពេលយប់ជ្រៅក៏បានបើករថយន្តវិលត្រឡប់មកលំនៅដ្ឋានវិញ តែជាអកុសល បើកមិនទាន់ដល់លំនៅដ្ឋានផង ក៏បានជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត ដែលបណ្តាលឲ្យស្រ្តី២នាក់ស្លាប់ និង៨នាក់ទៀត រងរបួស។

ក្រោយពី​កើតហេតុ​កម្លាំង​នគរបាល របស់ស្រុក​ទឹក​ឈូ​ចេញ​ទៅ​ជួយ​អន្តរាគមន៍​និងបានហៅរថយន្ត​សង្រ្គោះ​មកដឹកយកអ្នករងរបួសដើម្បីសង្គ្រោះភ្លាមៗផងដែរ​ ដោយឡែកសពត្រូវបាន​ប្រគល់ទៅឲ្យសាច់ញាតិយកទៅ​ធ្វើបុណ្យតាមប្រពៃណី រឺឯរថយន្តត្រូវបាន​កម្លាំងចរាចរណ៍​ស្រុកយកទៅរក្សា​ទុកនៅអធិការដ្ឋាននគរបាល​ខណ្ឌ ដើម្បីរងចាំប្រគល់ទៅឲ្យ ខាងម្ចាស់វិញផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ហ្រេ្វសញ៉ូវអាស៊ី