CamNews

ឌុបអ៊ុំស្រី ទៅផ្ទះស្រាប់តែជួប គ្រោះថ្នាក់ចរាចរ រងរបួសធ្ងន់៥នាក់

ភ្នំពេញ៖ មនុស្ស៥នាក់ បានរងរបួសធ្ងន់ ខណៈពួកគេជិះម៉ូតូ ឌ្រីមសង់សេ១២៥ មួយគ្រឿង
បត់ឆ្វេង ជិតដល់ផ្ទះទៅហើយ ក៏ជ្រុលចង្កូត ទៅបុកជាមួយ និងម៉ូតូ សង់ ចិន៩៨ កញ្ចាស់មួយ
គ្រឿង បើកក្នុងលឿន យ៉ាងពេញមួយទំហឹង កាលពីវេលា ម៉ោង០៩ និង១០នាទី យប់ថ្ងៃទី០៤
ខែវិច្ឆិកា ឆ្នាំ២០១៣ នៅ តាមបណ្ដោយជាតិ លេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចមូលដ្ឋាន ដែលបានចុះមកដល់កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ
គេឃើញម៉ូតូសង់ចិន៩៨ ពណ៌ខ្មៅ កញ្ចាស់មួយគ្រឿង ស្លាកលេខ ដាច់មើលមិនយល់ ជិះដោយ
យុវជនពីរនាក់ ធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៥ ជិះយ៉ាងលឿន ក្នុងទិសដៅ ពីត្បូងទៅ
ជើង ខណៈដែល ទៅដល់ចំណុច កើតហេតុខាងលើ បានជ្រុលល្បឿន ទៅបុកចំពីមុខឌ្រីមសង់
សេ១២៥ ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-4495 ជិះដោយបុរស២នាក់ និងស្រ្ដី
ចំណាស់ ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ព្យាយាមបត់ឆ្វេង
ជិតដល់ផ្ទះទៅហើយ ក្នុងទិសដៅ បញ្ច្រាសគ្នា ចំពីមុខពេញមួយទំហឹង  បណ្ដាលឲ្យបុរស៤នាក់
និងស្រ្ដីចំណាស់ម្នាក់ រងរបួសធ្ងន់ ត្រូវរថយន្ដសាមុយដឹក ទៅមន្ទីរពេទ្យភ្លាមៗ ចំណែក ម៉ូតូទាំង
ពីរគ្រឿង គាប់ជាប់គរលើគ្នា រងការខូចខាតស្ទីរទាំងស្រុង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ចុះវាសវែងយកម៉ូតូ ខាងលើ  យកទៅរក្សាទុកនៅ
អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ រង់ចាំដោះស្រាយ តាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល