CamNews

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្សព្វផ្សាយបន្តបន្ទាប់ពីកម្មវិធី The Voice និង Cambodian Idol នៅលើទំព័រ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានប្រកាសផ្សព្វផ្សាយជាបន្តបន្ទាប់​នូវកម្មវិធី The Voice Cambodia និង Cambodian Idol នៅលើទំព័រ Facebook ផ្ទាល់​របស់សម្តេច ដែលមានអ្នក Like ជាង៤លាន។

កម្មវិធី The Voice Cambodia និង Cambodian Idol ជាកម្មវិធីដ៏ល្បីល្បាញនៅលើពិភពលោក ដែលត្រូវបាននាំមកជូនប្រជាជនកម្ពុជា ដោយស្ថានីយ៍ទូរទស្សន៍ ហង្សមាស ដើម្បីស្វែងរក និងចម្រាញ់​អ្នកមានទេពកោសល​ក្នុងការច្រៀងចម្រៀង នៅក្នុងប្រទេស។

នៅលើបណ្តាញសង្គម Facebook នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់យុវជន យុវតី នានាដែលបានចូលរួម បញ្ចេញសមត្ថភាព តាមរយៈកម្មវិធីទាំង២ខាងលើ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណដលស្ថានីយ៍ទូរទស្សន៍ហង្សមាសនេះ រួមទាំងអ្នកគ្រប់គ្រង និងអ្នកបង្វឹកបេក្ខជនផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ដើម្បីផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់យុវជនក៏ដូចជាផ្តល់នូវការកំសាន្ត គឺនឹងមានការផ្សាយសារ​ឡើងវិញនូវ​កម្មវិធីដ៏មានប្រជាប្រិយ​ទាំងពីរខាងលើនៅលើទំព័រហ្វេសប៊ុក​របស់ខ្ញុំផ្ទាល់នៅពេលផ្សាយ​ជាបន្តបន្ទាប់​នាពេលខាងមុខនេះ»។

ទោះជាយ៉ាងណា សម្តេចបញ្ជាក់ថា ទំព័រ Facebook របស់សម្តេចក៏​នឹងចាក់ផ្សាយផងដែរ​នូវបទចម្រៀងដែលរៀបចំដោយក្រសួងទេសចរណ៌។សិល្បៈដែលថតដោយទូរទស្សន៍​អាស៊ីអាគ្នេយ៍នៃ​ទិវាវប្បធម៌៣មីនា ដែលរៀបចំ​ដោយក្រសួងវប្បធម៌និង វិចិត្តសិល្បៈ។ ការប្រឡងចម្រៀងប្រពៃណី ល្ខោនបាសាក់ យីកេ មហោរី កំណាព្យដោយទូរទស្សន៌បាយ័ន។ បទចម្រៀងទាក់ទងដល់ការអភិវឌ្ឍ និងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

សម្តេចបានសរសេរបន្ថែមថា «ខ្ញំនឹងផ្សាយនូវចម្រៀងដែលផលិតដោយទូរទស្សន៍ ឬផលិតកម្មផ្សេងទៀតក្នុងករណីយទទួលបានការអនុញ្ញាត។ ទំពរ័ Facebook របស់ខ្ញុំនេះមិន​ជំនួសឱ្យវិទ្យុ និងទូរទស្សន៌ណាមួយទេ តែការចាក់ផ្សាយបទចម្រៀងឬសិល្បៈអាចជួយដល់បងប្អូនពិសេសក្មួយៗយុវជនទាំងក្នុង និងក្រៅប្រទេសដែលមិន​មានពេលមើលទូរទស្សន៍​ហើយជាអ្នកនិយម Facebook ផងដែរ»៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី