អ្នកវិទ្យាសាស្ត្ររបស់អាមេរិចបានបង្កើតប្រព័ន្ធកុំព្យូទ័រមួយដែលតូចជាងគេបំផុតក្នុង
ពិភពលោកមានទំហំត្រឹមតែ មួយមីលីម៉ែត្រការេប៉ុណ្ណោះដើម្បីជួយព្យាបាលអ្នកមាន
ជំងឺភ្នែក ។ ទោះបីមានរាងតូចតែសមត្ថភាពធំមហាសាល ក្នុងនោះមានបំពាក់ប្រព័ន្ធ
ដំនើរការប្រភេទ Macro processor(CPU) ដែលប្រើថាមពលតិចបំផុតពីថ្មមានរាងស្តើង
ប្រើដោយពន្លឺព្រះអាទិត្យ ,មានអង្គចងចាំ(Memory) តូចច្រឡឹង និងមានវិទ្យុ Wireless
មួយដែលមាន អង់តែនសំរាប់ធ្វើការបញ្ជូនទិន្នន័យទៅឧបករណ៍ខាងក្រៅដើម្បីងាយ
ស្រួលក្នុងការបកបែ្រ ។
ដោយសារការរកឃើញរបស់អ្នកវិទ្យាសាស្ត្រអាមេរិចនៅ Michigan គេសង្ឃឹមថា កុំព្យូទ័រ
ដ៏តូចមួយនេះនឹងចេញលក់ឆាប់ៗនៅក្នុងរយៈពេលមួយដ៏ខ្លីខាងមុខនៅលើទីផ្សារ និងថា
វាជាទំនើបកម្មមួយផ្នែកប្រព័ន្ធបច្ចេកវិទ្យានៃឧស្សាហកម្មកុំព្យូទ័រ ។
ក្រុមសាស្ត្រាចារ្យលោក Dennis Sylvester លោកDavid Blaauw និងលោក David Wentzoff
អ្នកផលិតឧបករណ៍បានអះអាងថា វិទ្យុរបស់ឧបករណ៍នេះវាមានសមត្ថភាពភ្ជាប់ Internet
បានយ៉ាងងាយជាមួយនឹង កុំព្យូទ័រធម្មតា ។ គោលការណ៍ចំបងសំខាន់បំផុតក្នុងការផលិត
ឧបករណ៍នេះឡើងគឺដើម្បីតាមដានការវិវឌ្ឈន៍នៃប្រភេទជំងឺ ដើម្បីជួយដល់អ្នកដែលមានជំងឺ
ភ្នែក ដោយដាក់វាទៅក្នុងភ្នែកតែម្តង ជាហេតុអាចអោយអ្នកជំងឺអាចក្លាយជាខ្វាក់បាន ។
ប្រព័ន្ធដំនើរការរបស់កុំព្យូទ័រនេះជាប្រព័ន្ធទំនើប chip Phoenix សន្សំសំចៃថាមពល មានមាន
លក្ខណៈដូចជាមនុស្សគេងដាក់នាឡិការរោទ៍ គឺ 15 នាទីវាដំនើរការម្តង ។
ចំពោះថ្មដើម្បីសាកអោយពេញ គឺវាត្រូវការពន្លឺរយៈពេល 10ម៉ោង រឺ នៅក្រោមពន្លឺព្រះអាទិត្យ
រយៈពេលមួយម៉ោងកន្លះ ចំនែកទិន្នន័យវាអាចរក្សារបានរយៈពេលមួយសប្តាហ៍ ៕