CamNews

កូរ៉េខាងត្បូងរីករាយចំពោះ «ការបញ្ចូលឈ្មោះ​ប្អូនស្រី លោក គីម ជុងអ៊ុន​ ក្នុងបញ្ជីខ្មៅ​របស់អាមេរិក»

(សេអ៊ូល)៖ កូរ៉េខាងត្បូង​បានសារទរ​ចំពោះការសម្រេច​ចិត្ត​របស់​សហរដ្ឋអាមេរិក ក្នុងការ​ដាក់បញ្ចូល​បន្ថែម មន្ត្រីចំនួន ០៧រូប និងស្ថាប័នចំនួន ០២ ក្នុងនោះ​រួមមាន​ទាំងប្អូន​ស្រីមេដឹកនាំ​ទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូជុង ទៅក្នុង​បញ្ជី​ខ្មៅនៃ​ក្រុមបុគ្គល និងអង្គភាពឬស្ថាប័នដែលជា​អ្នកទទួល​ខុសត្រូវ​លើការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង ហើយជាមួយគ្នានោះដែរ​ទីក្រុងសេអ៊ូល ក៏បានកត់​សម្គាល់​ដែរ​ថា​​ការសម្រេចចិត្តបែបនេះ បាន​បង្ហាញយ៉ាង​​ច្បាស់ថា​ទីក្រុ​ង​វ៉ាស៊ីនតោន​នៅតែយកចិត្ត​ទុកដាក់ជា​អទិភាព​លើ​នយោបាយ​របស់ខ្លួន​ប្រឈមមុខ​នឹងប្រទេសកុម្មុយនីស្ដ​ដ៏ឯកោ​មួយនេះ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដី​ថ្លែងការណ៍​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង​បាននិយាយថា «វិធានការ​នេះ​គួរតែអាច​នឹង​ធ្វើឱ្យ​ពិភពលោក​កាន់តែ​ចាប់អារម្មណ៍ លើស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេសកូរ៉េខាងជើង ក៏ដូច​ជា​​ចូលរួមចំណែកបង្កើនកិច្ចពិភាក្សាជជែកដេញដោលលើប្រធានបទនេះ និងជំរុញឱ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធានការប្រកបដោយ​សកម្មភាព​យ៉ាងរឹងមាំ​មួយ។ ទោះបីជា រដ្ឋាភិបាលកូរ៉េខាងត្បូងនៅតែ​អំពាវនាវ​ឱ្យ​របបដឹកនាំទីក្រុងព្យុងយ៉ាង​កែលម្អរជាបន្ទាន់​នូវស្ថានភាព​សិទ្ធិមនុស្ស ព្រមទាំងឆ្លើយតប​នឹងសំណើ​របស់​សហគមន៍​អន្តរជាតិ»។

គួរបញ្ជាក់ថាកូរ៉េខាងជើង​ធ្លាប់រិះគន់ជាច្រើនដង​រួចមក​ហើយ ចំពោះរបាយការណ៍​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដោយថ្កោលទោស​ថាវា​គ្រាន់តែ​ជាការប៉ុនប៉ង​របស់​សហរដ្ឋអាមេរិក ក្នុងការផ្ដួល​រំលំ​របបដឹកនាំ​របស់​លោក គីម ជុងអ៊ុន តែប៉ុណ្ណោះ។ ចំណែកឯ​ក្រុមអ្នកជំនាញ​មួយចំនួន​យល់ថា កូរ៉េខាងជើង​អាចនឹងធ្វើ​សកម្មភាព​ឆ្លើយតប​នឹងវិធានការ​ដាក់ទណ្ឌកម្ម​នៅពេលនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី