CamNews

តុលាការ ប្រជាពលរដ្ឋ ស្វាគមន៍ ចោរលួច ទ្រព្យសម្បត្តិ ដោយព្រនង់ និងដំបង រហូតដល់ស្លាប់

ក្រចេះ ៖ តុលាការ ប្រជាពលរដ្ឋ ក្នុងភូមិចំនួន២ បានស្វាគមន៍ម្នាក់មួយដៃ មួយជើងប្រហារជីវិត
ចោរលួច ទ្រព្យសម្បត្តិ រហូតដល់ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី១២ ខែតុលា នៅចំណុចភូមិកញ្ជរ
ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងដែរថា ជនសង្ស័យតែងបានធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ
របស់ ប្រជាពលរដ្ឋក្នុងភូមិជាបន្តបន្ទាប់ ហើយនៅយប់កើតហេតុ ជនសង្ស័យក៏បន្តធ្វើសកម្មភាព
ឡើងផ្ទះពលរដ្ឋចំនួន៤ផ្ទះទៀត ដើម្បីលួចទ្រព្យសម្បត្តិ ទើបអ្នកភូមិមានការផ្អើលឆោឡោ ឡោមព័ទ្ធស្ទាក់ចាប់ព្រួតគ្នាវាយរហូតដល់ស្លាប់ភ្លាមៗ នៅមុនពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា កន្លងមកពួកគាត់មានការ ព្រួយបារម្ភ ពីសុវត្ថិភាពក្នុងការរស់នៅ
បន្ទាប់ ពីជនម្នាក់នេះ មកស្នាក់នៅក្នុងមូលដ្ឋាននេះ ហើយពួកគាត់ធ្លាប់បានស្នើឱ្យអាជ្ញាធរ
មានវិធានការបណ្តេញជនម្នាក់នេះ ចេញពីមូលដ្ឋាន បន្ទាប់ពីឃើញសកម្មភាពជននេះមិនស្រួល ខណៈអាជ្ញាធរនៅមិនទាន់មានវិធានការនៅឡើយ ជនសង្ស័យរូបនេះ នៅតែបន្តសកម្មភាព
ដដែល ទើបប្រជាពលរដ្ឋ បានរួមគ្នាឡោមព័ទ្ឋ និងស្វាគមន៍ដោយព្រនង់ និងដំបងរហូតដល់
ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ។

តាមការឲ្យដឹង ពីមន្ត្រីនគរបាលថា ជនសង្ស័យ ដែលប្រជាពរដ្ឋឡោមព័ទ្ឋចាប់ខ្លួនមាន ឈ្មោះ
ទី សំណាង អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី និងបានមកស្នាក់
នៅ បណ្តោះអាសន្ននៅផ្ទះបងប្អូន នៅចំណុចកើតហេតុខាងលើ ជនសង្ស័យក៏ជាមុខសញ្ញាចាស់ ទើបតែបានដោះលែងចេញពីពន្ធនាគារព្រៃស ក្នុងពេលថ្មីៗនេះ ហើយបើតាមការឲ្យដឹងពី
សមត្ថកិច្ច ជនសង្ស័យរូបនោះ ហាក់ដូចជាមនុស្ស មានសតិមិនល្អ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល