CamNews

ហ៊ុយ ច័ន្ទរាជនី ជាប់​មន្ទិល​ស្នេហ៍​លោក​ឧកញ៉ា

ភ្នំពេញ៖ ក្រុមអ្នកនិយមតាមដាន សាច់រឿងពីតារាសិល្បៈក្នុងស្រុក បាននឹងកំពុងនាំគ្នាខ្សឹបខ្សៀវ អំពីសម្ព័ន្ធភាពស្នេហ៍ក្រៅឆាក រវាងតារាសម្តែង ជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធី Freshy girl & boy ក្នុងឆ្នាំ ២០១១ កញ្ញា ហ៊ុយ ច័ន្ទរាជនី ជាមួយបុរសងារជាឧកញ៉ា មានវ័យប្រហែល៤០ឆ្នាំប្លាយ ស្របពេលព័ត៌មានលេចឮថា មានអាណិកជនខ្មែរ នៅក្រៅប្រទេស ក៏កំពុងតាមទាក់ទងសុំស្នេហ៍ នាងយ៉ាងប្រកិតផងដែរ ... ។

ក្រោយពីស្ងប់ស្ងាត់ បាត់មុខអស់មួយរយៈពេលខ្លីនេះ តារាសម្តែងវ័យក្មេងសម្តីផ្អែម កញ្ញា ហ៊ុយ ច័ន្ទរាជនី ហាក់មានយីអ៊ុនស្នេហ៍ មិនធម្មតាឡើយ។ ខណៈថ្មីៗនេះ មានការទម្លាយឱ្យដឹង ពីប្រភពមជ្ឈដ្ឋាន ខាងក្រៅថា តារាសម្តែងសាច់សខ្ចី ដូចបណ្តូលចេករូបនេះ កំពុងភ្ជាប់ស្នេហ៍ជាមួយ លោក ឧកញ៉ា សម្បូរទ្រព្យស្តុកម្នាក់ យ៉ាងត្រជាក់ចិត្ត។

បើតាមប្រភព ដែលខ្សឹបខ្សៀវពីមាត់អ្នកក្រៅសិល្បៈ បានឱ្យដឹងថា បុរសមានងារជាឧកញ៉ាម្នាក់នោះ កំពុងភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយ ហ៊ុយ ច័ន្ទរាជនី ហើយមានវ័យប្រហែលជាង៤០ឆ្នាំប្លាយ ជិះរថ យន្ត TUNDRA ពណ៌ខ្មៅ ហើយក៏មានអង្គរក្ស តាមការពារយ៉ាងប្រកិតទៀតផង ។ ទោះបីជាយ៉ាងណាក្តី ពុំមានប្រភពណាមួយ បានស្គាល់អត្តសញ្ញាណ ពិតរបស់ បុរសសក់ល្បាយអាចម៍ខ្លា នោះឡើយ។

ប្រភពដដែលបន្តថា ក្នុង១ខែបុរសនោះ តែងមកជួប កញ្ញា ហ៊ុយ ច័ន្ទរាជនី យ៉ាងហោចណាស់២ឬ៣ ដង ។ ម្យ៉ាងទៀតតារាសម្តែងវ័យក្មេង សម្បូរសាច់ដើមទ្រូងរូបនេះ ក៏ឧស្សាហ៍ចុះឡើង តាមផ្សារទំនើបដើម្បី ទៅទិញ ផលិតផល និង សម្ភារៈដែលមានតម្លៃថៃ្លៗ ទុកប្រើប្រាស់ទៀតផង។
ទាក់ទងនឹងការ លេចឮព័ត៌មាន និយាយខ្សឹបខ្សៀវខាងលើនេះ គេហទំព័រ LookingTODAY បានព្យាយាម ស្វែងរកការបំភ្លឺពី កញ្ញា ហ៊ុយ ច័ន្ទរាជនី នៅរសៀលថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០១៤នេះ ប៉ុន្តែលេខទូរស័ព្ទ មិនអាចទំនាក់ទំនងបាន។

សូមបញ្ជាក់ថា កញ្ញា ហ៊ុយ ច័ន្ទរាជនី ក្រោយពីដាក់ខ្លួន ចូលប្រឡូកក្នុងអាជីពសិល្បៈ អស់រយៈពេលច្រើន ឆ្នាំមកនេះ ត្រូវបានមហាជន អ្នកគាំទ្រមើលឃើញថា នាងតែងទទួលបានភាពជោគជ័យ និង ផ្លែផ្កាយ៉ាងក្រាស ក្រែលពីអាជីពមួយនេះ។ មិនតែប៉ុណ្ណោះ រាជនី ក៏ជាតារាស្រីវ័យរបស់ខ្មែរមួយដួង មានឱកាសបោះទុនរាប់ម៉ឺនដុល្លារ បើកពង្រីកមុខជំនួញរកស៊ី ផ្ទាល់ខ្លួនទៀតផង។

តារាសម្តែងវ័យជាង២០ឆ្នាំ ហ៊ុយ ច័ន្ទរាជនី ជាអតីត Freshie Girl ប្រចាំឆ្នាំ២០១១ ហើយនាងបានចាប់ផ្តើមលេចធ្លោ តាមរយៈតួឯករឿង “ស្នេហ៍គ្រាដំបូង” (First Love) និងលេចមុខតាមស្ពតពាណិជ្ជកម្មធំៗ មួយចំនួនទៀត ព្រមទាំងការថតឈុត កាយវិកាខារ៉ាអូខេ ឱ្យផលិតកម្មធំៗ នៅក្នុងស្រុកជាហូរហែ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល