CamNews

ឃោឃៅខ្លាំងណាស់! ដោយសារក្រវឹលកាឡៃមួយគូតម្លៃ២៥០០រៀល ជនតិរច្ឆានបានសម្លាប់ក្មេងស្រីអាយុ៧ឆ្នាំម្នាក់

(កែប)៖ សពក្មេងស្រីអាយុ៧ឆ្នាំ គួរឱ្យអាណិតម្នាក់ ត្រូវបានសាច់ញាតិប្រទះឃើញអណ្ដែតស្លាប់ ក្នុងទឹករណ្តៅដីមួយកន្លែង ត្រង់ចំណុច ក្បែរផ្លូវរថភ្លើង ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ដែលករណីដ៏រន្ធត់នេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ជារឿងឃាតកម្មដោយសារជនដៃដល់ ប្លន់យកក្រវឹលកាឡៃ១គូ តម្លៃ២៥០០រៀល ពីក្មេងស្រីរងគ្រោះ។

មន្ត្រីនគរបាលជំនាញក្រុងកែប បានប្រាប់ឲ្យដឹងថា សពក្មេងស្រីរងគ្រោះ មានឈ្មោះ អែម លីហ្សា អាយុ៧ឆ្នាំ មានឪពុកឈ្មោះ អែម វិចិត្រ អាយុ៣៣ឆ្នាំ និងម្ដាយឈ្មោះ ទ្រី ចិន អាយុ៣៣ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ។

តាមការធ្វើកោសល្យវិច្ឆ័យ កម្លាំងសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា «ក្មេងស្រីរងគ្រោះខាងលើ ស្លាប់ដោយជនដៃដល់ប្លន់យកក្រវឹល របស់នាង ព្រោះដោយសារគ្រោះមុនកើតហេតុ ក្មេងស្រីរងគ្រោះមានពាក់ក្រវឹល១គូនោះ នៅឡើយ រួចហើយក៏យកសពទៅ ទម្លាក់ចូល ទៅក្នុងទឹករណ្ដៅ»។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះ បានទៅចំការជាមួយឪពុកម្តាយ លុះពេលឃ្លានបាយក៏សុំឪពុកម្តាយមកមុន ស្រាប់តែជួបជនដៃដល់ប្លន់យកក្រវឹលតែម្តង។ សមត្ថកិច្ចបានបន្តថា ក្បាលក្មេងស្រីរងគ្រោះផ្នែកខាងក្រោយ មានស្នាមរបួសប្រវែង ៩.៥សង់ទីម៉ែត្រ និងជម្រៅ ០.៥សង់ទីម៉ែត្រ ព្រមទាំងមានស្នាមជាំខ្មៅពេញខ្នង និងដៃទាំងសង ខាងទៀតផង។

មន្ត្រីនគរបាលដដែលបានបន្តថា ក្មេងស្រីរងគ្រោះខាងលើ បានបាត់ខ្លួនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ក្នុងផ្សារ ដំណាក់ចង្អើរ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប លុះដល់ថ្ងៃកើតហេតុ ទើបត្រូវសាច់ញាតិបានរកឃើញ តែនាង បានស្លាប់ស្ដូកស្ដឹងទៅហើយ។ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញបាននិងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ ជនដៃដល់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី