CamNews

ម្ដាយបង្កើត របស់​បេក្ខ​នារី​​កម្ម​​វិ​​ធី «The Voice Cambodia » កញ្ញា សាន ស្រីឡៃ ​ត្រូវ​ឪ​ពុក​​កាប់

(ភ្នំពេញ)៖ រឿងរ៉ាវដ៏គួរឲ្យរន្ធត់ និងមិននឹកស្មានដល់មួយ បានបង្ក​ឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅភូមិ មិត្តភាព ឃុំប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈម្តាយរបស់បេក្ខនារី ក្នុងកម្មវិ​ធីប្រឡង​ច​ម្រៀង លំដាប់ពិភពលោក «The Voice Cambodia» រដូវកាលទី២ កញ្ញា សាន ស្រីឡៃ ត្រូវបានឪពុកកាប់បណ្តាលឲ្យ រងរបួ​ស​ធ្ងន់​ កំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ កាលពីថ្មីៗនេះ ដែលជាអំពើហិង្សាមួយ ប៉ះពាល់ដល់អារម្មណ៍ របស់នាងជាខ្លាំង។

ប្រភពពីអ្នកនិយមលេង បណ្តាញសង្គមហ្វេសប៊ុក បានបន្តបង្ហោះ និង Share ចែករំលែកបង្កឲ្យមា​​នការភ្ញាក់ផ្អើលខ្លាំង សម្រាប់ទស្សនិកជន ដែលបានស្គាល់បេក្ខនារី កញ្ញាសាន ស្រីឡៃ​។​ ជា​មួយការបង្ហោះ និងShare នូវរូបភាពម្តាយ របស់បេក្ខនារី សាន ស្រីឡៃ ដែលត្រូវបានប្តី​កាប់​បណ្តា​លឲ្យរបួសសុះសាច់ដេកដួល នៅក្នុងប្លុកឈាមនេះ​ដែរ ក៏មានការសរសេរភ្ជាប់ថា «ម្តាយបេក្ខ​នារី សាន ស្រីឡៃ ត្រូវបានឪពុកកាប់នៅចំណុចដីថ្មី ភូមិមិត្តភាព ខេត្តបន្ទាយមានជ័យ!»។

ចំពោះរឿងរ៉ាវ នៃដំណើរដើមទង ដែលបង្កឲ្យមានហឹង្សា កាប់ប្រហារយ៉ាងសាហាវ រវាងឪពុក-ម្តាយបេក្ខនារី សាន ស្រីឡៃ ខាងលើនេះ ពុំមានប្រភពណាមួយបញ្ជាក់ច្បាស់ នៅឡើយទេថា កើតឡើងដោយសារមូល​ហេតុ​អ្វី ឲ្យច្បាស់លាស់នោះ។

ទន្ទឹមគ្នានៃការបែបធ្លាយដំណឹង ដ៏គួរឲ្យរន្ធត់សម្រាប់គ្រួសារ របស់​បេក្ខនារី សាន ស្រីឡៃ នេះ​ដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់បេក្ខនារីរូបនេះ ក៏បានសរសេរបញ្ជាក់ភ្ជាប់ ជាមួយរូបភាពម្តាយ ដែលកំពុងសម្រាក់ព្យាបាលរបួស នៅឯមន្ទីពេទ្យថា «មិនថាម៉ែមានរឿងអ្វីកើតឡើងទេ កូននឹងនៅក្បែរម៉ែជារៀងរហូត ឆាប់ជាណាម៉ែកូនស្រឡាញ់ម៉ែ..!»។

បន្ទាប់ពីទទួលបានដំណឹងនេះ គេសង្កេតឃើញមានមហាជន អ្នកគាំទ្រនៅលើហ្វេសប៊ុកជាច្រើន បានបង្ហាញអារម្មណ៍រន្ធត់ចិត្ត និងសូមជូនពរម្តាយរបស់នាង ឲ្យឆាប់ជាសះស្បើយ ពីជំងឺផងដែរ។ យ៉ា​ងណាមិញគេ​ហ​ទំព័រ Khmertalking នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ មិនទាន់​អាច​ស្វែងរកការសួរ​នាំបន្ថែម ពីសំណាក់បេក្ខនារី សាន ស្រីឡៃ បាននៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង