ភ្នំពេញ៖ តារាសម្តែង វណ្ណ ម៉ូនីកា មុននេះបន្តិច ត្រូវបានមហាជនដឹងជាទូទៅថា នាងបានភ្ជាប់ទំនាក់ទំនងស្នេហ៍ដ៏ផ្អែមល្ហែម ក្រោមដំបូលអ្នកសិល្បៈដូចគ្នា ប៉ុន្តែក្រោយពីផ្តើមចំណងស្នេហ៍នេះ មិនបានយូរប៉ុន្មានផង ស្រាបតែធ្លាយដំណឹងថា ម៉ូនីកា និងគូស្នេហ៍ចាប់ផ្តើមមានវិវាទ រហូតដល់ការផ្ទុះ ជម្លោះវាយប្រហារគ្នាទៅវិញទៅមក យ៉ាងចាស់ដៃ នៅលើបណ្តាញសង្គមហ្វេសប៊ុក។

យ៉ាងណាមិញ បន្ទាប់ពីផ្ទុះជម្លោះឈ្លោះប្រកែកគ្នា ដោយពាក្យសម្តីឈានដល់ ការបែកបាក់ស្នេហ៍នោះមក វណ្ណ ម៉ូនីកា ពុំត្រូវបាននរណាម្នាក់បានដឹងទេថា តើនាងមានម្ចាស់បេះថ្មី ចូលមកជំនួសដំបៅស្នេហ៍ ចាស់ហើយឬនៅនោះទេ ខណៈកន្លងតារាស្រីរូបនេះ តែងចេញមុខប្រកាស ប្រាប់មហាជន ជាសារធារណថា បេះដូងរបស់នាង គឺនៅទំនេរ ហើយក៏មិនទាន់គិតផ្តើមស្នេហ៍ជាថ្មី នឹងបុរសណាក់ម្នាក់នៅឡើយ ព្រោះចង់ទុកពេលលុប ស្នាមស្នេហ៍ដំបៅចាស់។

ត្បិតតែមានការប្រកែក បដិសេធន៍ក៏ពិតមែន តែថ្មីៗនេះ មានដំណឹងដ៏គួរឱ្យរសើបមកថា វណ្ណ ម៉ូនីកា ឥឡូវបានរកឃើញស្នេហ៍ថ្មី ជំនួសបេះដូងឯកាវិញហើយ ដោយបុរសជាគូស្នេហ៍ថ្មីរបស់នាង ក៏មិនចាញ់ អតីតសង្សារ ចាស់មុននោះដែរ។

បើតាមប្រភពច្បាស់ការ ពីរង្វង់អ្នកសិល្បៈជិតដិត ជាមួយ វណ្ណ ម៉ូនីកា បានទម្លាយប្រាប់គេហទំព័រ LookingTODAY ថា រាល់ថ្ងៃ វណ្ណ ម៉ូនីកា កំពុងចាប់ផ្តើម សាងសម្ព័ន្ធភាពស្នេហ៍ ថ្មីជាមួយបុរសម្នាក់ ដែលគេស្គាល់ថាជាម្ចាស់ផលិតកម្មភាពយន្ត។ ម្យ៉ាងទៀតពួកគេទាំងពីរ ហាក់មានភាពស្និទ្ធស្នាល និង ល្អូកល្អឺនខុសប្លែក ពីធម្មតាទៀតផង។ ប្រភពដដែលបានបន្ថែមថា កាលពីថ្មីៗកន្លងមកនេះ តារាសម្តែង វណ្ណ ម៉ូនីកា និងបុរស គូស្នេហ៍ថ្មីវ័យជាង៣០ឆ្នាំ បានដឹកដៃគ្នាចេញ ទៅដើរកំសាន្ត នៅឯក្រៅប្រទេស។ ក្នុងន័យនេះ អាចបញ្ជាក់ថា វណ្ណ ម៉ូនីកា បានផ្តើមស្នេហ៍ ដើម្បីបំបាត់ភាពឯកា ។

ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤នេះ តា រាសម្តែងសម្បូរសាច់ កញ្ញា វណ្ណ ម៉ូនីកា បានទទួលស្គាល់ថា នាងពិតជាកំពុងមានទំនាក់ទំនង ស្នេហា ថ្មីពិតមែន ហើយក៏ទើបតែផ្តើម ស្វែងយល់ចិត្តពីគ្នា បានរយៈពេលប្រហែល៣ខែនេះទេ ។
កញ្ញា វណ្ណ ម៉ូនីកា បាននិយាយបន្តទៀតថា "ចាស បង ! ឥឡូវ ខ្ញុំពិតជាមានស្នេហាថ្មីមែន គឺជា មួយថៅកែផលិតកម្មភាពយន្ត ក្នុងស្រុក ។ តែខ្ញុំនឹងគាត់ បានចាប់ផ្តើមមានទំនាក់ទំនង ជាមួយគ្នា មិនទាន់យូរប៉ុន្មានទេ។ អ្វីដែលធ្វើឱ្យខ្ញុំដាក់ចិត្ត ស្រឡាញ់គាត់នោះ ព្រោះតែគាត់ជាមនុស្សល្អ និង និយាយស្មោះត្រង់ មិនកុហក ឬមួយទៅធ្វើអីរញ៉េរញ៉ៃច្រើន ជាមួយអ្នកផ្សេង នោះឡើយ "។

តារាសម្តែង វណ្ណ ម៉ូនីកា បានឱ្យដឹងទៀតថា គូស្នេហ៍កំណាន់ចិត្តថ្មីម្នាក់នេះ មានវ័យជាង ៣០ឆ្នាំ ហើយសព្វថ្ងៃ គឺជាម្ចាស់ផលិតកម្មភាពយន្តល្បី ឈ្មោះគួរសមមួយ។ ប៉ុន្តែយ៉ាងមិញ ពុំត្រូវបាន វណ្ណ ម៉ូនីកា បញ្ជាក់ប្រាប់ឱ្យដឹងច្បាស់ អំពីអត្តសញ្ញាណ និងឈ្មោះរបស់បុរសម្នាក់នេះ ឬឈ្មោះផលិតកម្មនោះឡើយ ដោយនាងនិយាយខ្លីថា "សុំលាក់ទុកសិន"៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល