ភ្នំពេញៈ នៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នេះ គេសង្កេតឃើញថា វត្តមានអ្នកសិល្បៈប្រុសស្រីជាច្រើន ចូលរោងការជាបន្តគ្នា ។ ថ្មីៗនេះតារាសម្តែង និងជាពិធីការិនី នាង ដានី អារីយ៉ា ក៏បានសម្រេចចិត្ត ចូលរោងការស្ងាត់ៗ ជាមួយ ស្វាមី និងមានគម្រោងបញ្ចប់សិល្បៈ ក្រោយពីនាងរៀបការរួច ។ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤កន្លងទៅនេះ គេសង្កេតឃើញថា មានសំឡេងភ្លេងការ ឮឡើងទ្រហឹងអឺងកង ដើម្បីសាទរទៅដល់គូស្វាមីភរិយាថ្មោងថ្មី ទៅតាមប្រពៃណីខ្មែរ ដោយនៅក្នុង ពិធីមង្គលការនោះ ត្រូវបានគេបង្ហើបឲ្យដឹងថា ជាមង្គលការរបស់តារាសម្តែង និងជាពិធីការិនី មានឈ្មោះគួរសម នៅក្នុងសិល្បៈ នាង ដានី អារីយ៉ា ជាមួយ ស្វាមីដែលមាន វ័យខុសគ្នាគួរសម ។

ជាទូទៅឲ្យតែមានពិធីមង្គលការ របស់អ្នកសិល្បៈ រមែងតែងតែឃើញម្ចាស់សាម៉ីខ្លួន ប្រកាសជាសាធារណៈ ដើម្បីទាមទារការចាប់អារម្មណ៍ ពីមហាជន។ តែដោយឡែក តារាស្រីធ្មេញជំពើស ដានី អារីយ៉ា វិញ បែរជាមាន ចេតនាលាក់លៀម មិនបើកចំហ ពីថ្ងៃមង្គលការរបស់នាងឡើយ ។ សូម្បីតែអ្នកសិល្បៈ ក៏នាងមិនបានអញ្ជើញចូលរួម ច្រើនកុះករទេ ដោយភ្ញៀវភាគច្រើន គឺសុទ្ធតែជាមិត្តភក្តិ ក្រៅសិល្បៈ និងអ្នកធ្វើការរកស៊ីតែប៉ុណ្ណោះ ។

បើតាមប្រភពគួរឲ្យទុកចិត្តមួយ បានលួចបង្ហើបឲ្យ LookingTODAY ដឹងថា មូលហេតុដែល អារីយ៉ា រៀបចំពិធីមង្គលការស្ងាត់ៗ គឺមិនមែនមកពីនាង មានចេតនាលាក់បាំងទេ តែប្រហែលជាទស្សនិកជន និងអ្នកកាសែត មិនសូវចាប់អារម្មណ៍ ព្រោះថាកេរ្តិ៍ឈ្មោះរបស់នាង មិនសូវលេចធ្លោ ។ ទស្សនិកជន ក៏មិនសូវស្គាល់ ទើបគិតថា នាងរៀបការស្ងាត់ លាក់លៀមបែបនេះ។ កាលពីថ្ងៃទី១៥ អារីយ៉ា បានចូល រោងការជាមួយកូនកំលោះ មានវ័យលើសនាងច្រើនឆ្នាំ មានឈ្មោះថា កិត ទិនៀមសុវណ្ណ ដោយស្វាមីរបស់នាង គឺជាអ្នកសម្បូរទ្រព្យគួរសម។ ក្រោយពីរៀបការ អាចឲ្យនាង រស់ នៅយ៉ាងហ៊ឺហារមាន ឈ្មោះជាលោកស្រី និងអាចបោះបង់ ចោលសិល្បៈផ្គាប់ ចិត្តស្វាមីទៀតផង ។

បើទោះបីជាយ៉ាងណា ប្រភពខាងលើ មិនបានបញ្ជាក់លម្អិតពីប្រវត្តិ ស្នេហ៍របស់ អារីយ៉ា មុនឈានដល់ថ្ងៃរៀបការ និងរឿងបញ្ចប់សិល្បៈ ត្រឹមពាក់កណ្តាលទីនេះទេ។ LookingTODAY បានព្យាយាម ទាក់ទងទៅតារាស្រី អ្នកនាង ដានី អារីយ៉ា ដើម្បីឲ្យនាងបកស្រាយ ពីបញ្ហានេះដែរ តែមិនបានសម្រេច ដោយប្រព័ន្ធទូរស័ព្ទ ០៩៧ ដែលនាងធ្លាប់ ប្រើមិនអាចទាក់ទងបាន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល