(កំពង់ឆ្នាំង)៖ ក្រុមក្មេងទំនើងមួយក្រុមមានគ្នា៣នាក់ស្រវឹងគោក ព្រួតវាយ និងកាប់មកលើ មន្ត្រីនគរបាលស័ក្តិ៤កន្លះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់បាក់ឆ្អឹងកំភួនដៃ និងដាច់ម្រាមដៃមួយ ដោយពួកគេចោទថា ជនរងគ្រោះជាមន្ត្រីនគរបាលនោះ បានជេរប្រមាថពួកខ្លួន។

ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៩៖៣០នាទីយប់ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវចេញពីរោងចក្រទឹកកក លើផ្លូវជាត់លេខ៥ ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈពេលជនរងគ្រោះ កំពុងឈប់មើលម៉ូតូបែកកង់ ។

ក្រោយពេលកើតហេតុខាងលើ ប្រជាពលរដ្ឋ និងសមត្ថកិច្ចបានព្រួតគ្នាចាប់ បានជនសង្ស័យទាំង៣នាក់ នាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ ណារុន អាយុ៥៣ឆ្នាំ ពាក់ស័ក្តិ៤កន្លះ ជាមន្ត្រីនៅក្នុងការិយាល័យការពារ និងអន្តរាគមនន៍ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង។ មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង របស់អង្គភាពនគរបាល ជាមួយមន្រ្តីនគរបាលម្នាក់ទៀតជាកូនចៅ ដើរល្បាតពេលយប់ លុះមកដល់ផ្លូវចូលម៉ាស៊ីនទឹកកក ភូមិត្រពាំងចឹក្សា ម៉ូតូក៍បានបែកកង់ គាត់ក៍ឈប់ ចំណែកកូនចៅគាត់ បានដើរទៅមុខរកកន្លែងប៉ះម៉ូតូ។ ខណៈពេលនោះ ស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ បើកបរពីត្បូងទៅជើង វ៉ាគាត់ទៅផុតបន្តិច ហើយក៍បានបកមកក្រោយវិញ ឈប់ម៉ូតូចុះដើរសំដៅមក ហើយស្រែកសួរថា អាណាជេរម្តាយអញ ភ្លាមនោះគាត់ក៍បានដកអាវុធខ្លីកា៥៤ ពីចង្កេះមកកំញើញការពារខ្លួន តែក្រុមក្មេងទំនើង ជាជនដៃដល់ទាំង៣នាក់ មិនបានញញើតទេ ក៍បាននាំគ្នាព្រួតវាយ និងកាប់មកលើរូបគាត់តែម្តង។

នៅក្នុងពេលកំពុងកើហេតុនោះដែរ កូនចៅគាត់ម្នាក់ និងប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បាននាំគ្នាព្រួតចាប់បានជនសង្ស័យទាំង៣នាក់ ហើយស្វាគមន៍កណ្តាប់ដៃខ្លះៗ រួចប្រគល់ខ្លួនឲ្យសមត្ថកិច្ច។

នគរបាលព្រហ្មទណ្ឌខេត្តបានឲ្យដឹងថា ជនល្មើសទាំង៣នាក់ ជាមុខសញ្ញាចោរលួចកាត់ខ្សែភ្លើងនៅពេលយប់ និងធ្លាប់ជាប់ពន្ធនាគារ នៅក្នុងឆ្នាំ២០១៥ ដែលមាន៖ ១ឈ្មោះ វង្ស ពិសិដ្ឋ អាយុ៣២ឆ្នាំ មានជា តិអាកុល១.២៣ ២-ឈ្មោះ ផូ សុខរតនា អាយុ៣១ឆ្នាំ ជាម្ចាស់កាំបិតបុ័ងតោមានជាតិអាកុល០.៩១, ៣-ឈ្មោះ រស់ ផល្លី អាយុ២៣ឆ្នាំ មានជាតិអាកុល០.៨៥ ពួកគេទាំង៣នាក់ រស់នៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង វត្ថុតាងដកហូតបានមានកាំបិតបុ័ងតោ១ និងម៉ូតូហុងដាឌ្រីម០១៥មួយគ្រឿងរបស់ជនល្មើស។

ជនល្មើសទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមផ្លូវច្បាប់ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់ការតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី