ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីអ្នកមានគុណរបស់តារាសម្តែងស្រីនាង Kimberly ដែលជាមិត្តស្រីរបស់លោក Mark prin ពិតជាមានការសោកស្តាយទាំងគ្រួសារតែម្តង ក្រោយពីបាត់បង់លោកឪពុកដែលគ្មានថ្ងៃវិលត្រលប់មកវិញបែបនេះ ។

ទស្សនិកជនជាច្រើនក៏បានដឹងហើយថា បន្ទាប់ពីឪពុករបស់មិត្តស្រីបានទទួលមរណៈភាពភ្លាម Mark prin សុខចិត្តបោះបង់ចោលការងារទាំងអស់ដើម្បីមកមើលខុសត្រូវទាំងពិធីបុណ្យសព្វ និងនាង Kimberly ផងដែរ ព្រោះដឹងថា រូបរាងពេលនេះកំពុងតែត្រូវការអ្នកនៅក្បែរនឹងលើកទឹកចិត្ត ម្យ៉ាងវិញទៀតក្នុងនាមលោកជាសង្សារក៏គួរតែធ្វើបែបនេះស្រាប់ទៅហើយ ដើម្បីឲ្យជឿជាក់ទុកចិត្តលោកកាន់តែខ្លាំង ។

ដោយយោងតាមរបាយការណ៍និងរូបថតជាច្រើនសន្លឹកពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា Mark prin តែងតែឈរមិនឆ្ងាយពីនាង Kimberly ឡើយ ពោលគឺស្អិតបេះមិនចេញតែម្តង ប៉ុន្តែនោះគ្រាន់តែរូបថតតែប៉ុណ្ណោះ ប៉ុន្តែកាលពីប៉ុន្មានម៉ោងមុននេះ វីដេអូស្តែងដែលបុរសសង្ហា Mark ដើរពីក្រោយជាប់ នាង Kimberly ក៏ត្រូវបានបែកធ្លាយ ហើយក៏កាន់តែធ្វើឲ្យមហាជនកោតសរសើរសង្សារដូចជា Mark យ៉ាងខ្លាំងថា ពិតជាសង្សារល្អដែលកម្ររកបានពិតមែន ។ តោះទៅទស្សនាវីដេអូថា តើ Mark មើលថែទាំងនាង Kimberly បានល្អយ៉ាងណាទៅ ៕

<object width="500" height="430" data="http://www.youtube.com/v/bQK4K7-cwNY&feature=youtu.be&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/bQK4K7-cwNY&feature=youtu.be&rel=1" /></object>

ដោយ ៖ គន្ធា

ប្រភព ៖ IG